ទីម សុឃៀង

 លោក ទីម សុឃៀង (ទិនករ) កើតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែធំធាត់ឡើងនៅក្នុងខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។ លោកគឺជានិស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


នៅក្នុងឆ្នាំ២០១៨ សុឃៀង បានចាប់ផ្ដើមការងារដំបូងរបស់ខ្លួនជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង។ នៅទីនោះហើយដែលធ្វើឱ្យលោក ចាប់ផ្ដើមស្រឡាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងថែមទៀត រហូតមានចិត្តចង់ក្លាយខ្លួនជា អ្នកនិពន្ធមួយរូប។ នៅក្នុងឆ្នាំ២០១៩ លោកក៏បានចាប់អាជីពជាអ្នកនិពន្ធលើកដំបូង ជាអ្នកសរសេររឿងកំប្លែងខ្លីនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ដោយសារមិនមានភាពប៉ិន ប្រសព្វក្នុងរឿងកំប្លែង លោកក៏សម្រេចចិត្តលាឈប់ពីការងារជាអ្នកនិពន្ធរឿងកំប្លែង។


នៅក្នុងឆ្នាំ២០២០ សុឃៀងក៏ចាប់ផ្ដើមសរសេរប្រលោមលោកដំបូងរបស់ខ្លួនដែល មានចំណងជើងថា “ឥន្ទ្ររាជ” ហើយស្របពេលជាមួយគ្នានោះដែរ លោកក៏បានចេញផ្សាយស្នាដៃ រឿងខ្លី អត្ថបទ និងកំណាព្យមួយចំនួននៅលើបណ្ដាញសង្គម ដូចជា ឈ្លើង,លះបង់, ស្នេហ៍ក្នុងសុបិន,សៀវភៅមរណៈ,បណ្ដាំអ្នកមានគុណ, ព្យុះសៀវភៅ និងកំលោះរងារ។

No items found.

បន្តភ្ជាប់ទំនាក់ទំនង

វេបសាយផ្ទាល់ខ្លួន