អំពីយើង

​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ ​"​សៀវភៅ​ជីវិត​"​ ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ ​គោលបំណង​ដ៏​សំខាន់​របស់​យើង​ក្នុង​ការបង្កើត​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​មួយ​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​អភិរក្ស​អក្សរសាស្ត្រ​ខ្មែរ​ ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ពង្រឹងគុណភាព​សៀវភៅអាន​សម្រាប់​អ្នកអាន​ទូទៅ​ ​និង​ជាពិសេស​គឺ​លើកស្ទួយ​ឱ្យ​មានការ​ធានា​លើ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​និង​សិទ្ធិ​អ្នកនិពន្ធ​ទៅលើ​ស្នាដៃ​របស់​ខ្លួន​។​ ​

​យើង​ជឿ​ថា​អ្នកនិពន្ធ​ ​អ្នកស្រាវជ្រាវ​ ​និង​អ្នកអាន​ ​ឬ​អ្នក​ដែល​ស្រេកឃ្លាន​ក្នុង​ការ​ក្រេបជញ្ជក់​យក​នូវ​ចំណេះដឹង​ប្រកបដោយ​មនសិការ​គឺជា​អ្នក​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ពិតប្រាកដ​ក្នុង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​ក្នុង​ពិភពលោក​យើង​ទាំងមូល​។​ ​

​យើង​រីករាយ​ជានិច្ច​ក្នុង​ការ​ទទួលស្វាគមន៍​រាល់​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ​និង​កែ​លម្អ​ផ្សេង​ៗ​ពី​មិត្ត​អ្នកអាន​នៅ​គ្រប់​មជ្ឈដ្ឋាន​នានា​ ​ហើយ​យើង​សូម​លើកទឹកចិត្ត​ចំពោះ​ការចូលរួម​កែ​លម្អ​ ​ដើម្បី​ពង្រឹង​នូវ​គុណភាព​សៀវភៅ​គ្រប់​ប្រភេទ​ដែល​យើង​បាន​បោះពុម្ព​ផ្សាយ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើងជា​លំដាប់​៕


ស្វែងរកសៀវភៅរបស់យើង

ទំនាក់ទំនង

សេវាអតិថិជន: +855 78 845 245

ការស្នើរសុំបោះពុម្ពស្នាដៃ

យើងស្វាគមន៍ចំពោះអ្នកនិពន្ធដែលមានស្នាដៃដើម ហើយមានបំណងចង់បោះពុម្ពផ្សាយស្នាដៃរបស់ខ្លួន។ ប្រិយមិត្តអាចចុចលីងខាងក្រោមដើម្បីអានលម្អិតអំពីលក្ខខណ្ឌផ្សេងៗមុននឹងសម្រេចផ្ញើស្នាដៃមកខាងសៀវភៅជីវិតដើម្បីត្រួតពិនិត្យប្រសិនបើមានចម្ងល់អាចទូរសព្ទ ឬអីម៉ែលមកខាងគ្រឹះស្ថានផ្ទាល់។


ពាក្យស្នើសុំបោះពុម្ពផ្សាយស្នាដៃនិពន្ធ៖ សូមចុចទីនេះ

អ៊ីមែល៖ authorservices@seavphovjivet.com

ចក្ខុវិស័យ

លើកកម្ពស់វិស័យអំណានទូទៅនិងការអប់រំតាមរយៈការអាន លើកទឹកចិត្តអ្នកដែលមានឆន្ទៈនិងស្រឡាញ់វិស័យអំណានឱ្យក្លាយជាអ្នកនិពន្ធ ដើម្បីចែករំលែកចំណេះដឹងតាមរយៈសៀវភៅដែលពួកគាត់សរសេរ។

បេសកម្ម

បង្កើតសៀវភៅដែលមានគុណភាព តម្លៃសមរម្យ ដោយមានការគោរពកម្មសិទ្ធបញ្ញានៃស្នាដៃដើមរបស់អ្នកនិពន្ធ។

ក្រុមការងាររបស់យើង

Thavry Thon

Partnership & Product development

Ven Raksmey

Sales & Marketing

Vii Mean

Customer Service & Logistics

Tom Hanak

Finance