សុខ ចាន់ផល

ខ្ញុំបាទឈ្មោះ សុខ ចាន់ផល ខ្ញុំបានទទួលជ័យលាភីអ្នកនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ (Sea Write Award 2013) ២០១៣ ដោយមានការទទួលស្គាល់ពីគណៈកម្មការថាការតែងនិពន្ធរបស់ខ្ញុំ ថាជាស្នាដៃឆ្លុះបញ្ចាំងពីទស្សនៈជីវិត ខណៈដែលលោកស្រី  Teri Yamadi សាស្ត្រាចារ្យស្រាវជ្រាវវប្បធម៌អាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក៏បានលើកសរសើរថា ខ្ញុំជាអ្នកនិពន្ធរឿងខ្លី ពូកែជាងគេនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ 

ខ្ញុំក៏ជាម្ចាស់ស្នាដៃទំនុកច្រៀងល្បីៗជាច្រើនបទ ដូចជាបេះដូងខ្មែរ ក្រោកឈរ ពេលវេលា នឹកA ស្រលាញ់B ម្នាក់ឯងម្ដងទៀតគេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង  Call មកបងពេលគេបោះបង់អូន ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ ព្រមទាំងបាននិពន្ធអត្ថបទភាពយន្តសម្រាប់ផលលិតកម្មហង្សមាសដែលកំពុងតែផលិតមានចំនួនពីររឿង។ 

ភាពយន្តខ្លី “កាបូបលុយ” គឺជាចំណងដៃដ៏មានប្រជាប្រិយភាពខ្លាំងមួយទៀតហើយបច្ចុប្បន្ននេះ ខ្ញុំជាស្ថាបនិកនិងនាយកគ្រប់គ្រងផលិតកម្មឥន្ទ្រី ហ្វីម ដែលបានផលិតភាពយន្តរឿង “សង្សារ១៤ថ្ងៃ” ជាភាពយន្តដំបូង។

No items found.

បន្តភ្ជាប់ទំនាក់ទំនង