អ្នកនិពន្ធ

រៀម សុខចំរើន

នាងខ្ញុំឈ្មោះ រៀម សុខចំរើន ខ្ញុំបានកើតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ហើយក៏ជាកូនស្រីច្បងដែលមានបងប្អូនចំនួន៦នាក់។ ខ្ញុំមានសំណាងណាស់ដែលមានប្អូនៗយល់ចិត្ត ហើយពួកយើង តែងតែជួយទុក្ខធុរៈគ្នាទៅវិញទៅមកដោយក្ដីពេញចិត្ត។សព្វថ្ងៃខ្ញុំធ្វើការជាអ្នកគ្រប់គ្រងសំណងនិងអត្ថប្រយោជន៍ (Compensation & Benefits Manager) នៅផ្នែកធនធានមនុស្សក្នុងក្រុមហ៊ុនឯកជន។ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍នៅចុងឆ្នាំ១៩៩៧ ហើយមានកូនប្រុសដ៏គួរឱ្យស្រឡាញ់៣នាក់។ ពួកយើងតែងតែបង្កើត ភាពស្និតស្នាលជាមួយគ្នាដូចជាមិត្តភក្តិ។ពេលទំនេរខ្ញុំចូលចិត្តហាត់ប្រាណ តាមចង្វាក់ភ្លេងបែបអ៊ែរូ៉បិក ហ្សូមបា ឬក៏ដើរហាត់ប្រាណជាដើម ក្រៅពីនោះខ្ញុំស្តាប់ព្រះធម៌ ធ្វើសមាធិ អានសៀវភៅដែលទាក់ទងនឹងការអភិវឌ្ឍផ្នត់គំនិត និងប្រលោមលោកផងដែរ។ ពេលមានឱកាសខ្ញុំក៏ចំណាយពេលទៅ តំបន់ធម្មជាតិនានាជាមួយគ្រួសារ។ខ្ញុំតែងស្រមៃចង់ក្លាយជាអ្នកនិពន្ធតាំងពីក្មេង ទើបតែពេលនេះ ខ្ញុំបានធ្វើឱ្យក្ដីស្រមៃដែលតែងតែប៉ងប្រាថ្នា ក្លាយជាការពិត ដោយមិនបានព្រៀងទុកទាល់តែសោះ។ សៀវភៅស្នាមគឺកាំបិតជាសមិទ្ធផលទីមួយរបស់ខ្ញុំ បន្ទាប់ពីបានឆ្លងកាត់បទពិសោធនៃជំងឺមហារីកសុដន់។

សៀវភៅរបស់អ្នកនិពន្ធ