ការចាយពេលវេលា

[English below]

ខ្ញុំមិនមែនជាអ្នកដើរផ្សព្វផ្សាយឱ្យអ្នកដទៃរស់នៅយ៉ាងម៉េចនោះទេ ប៉ុន្តែគំនិតទាំងនោះបានមករកខ្ញុំឯកឯង ដូចនេះវា គឺជាការកត់ចំណាំសម្រាប់ខ្លួនឯងជាជាងចំពោះអ្នកណាម្នាក់។ យើងសាកស្រមៃថាយើងអាចរស់បានរហូតដល់១០០ឆ្នាំ ចំពោះអ្នកដែលកើតចាប់ពីសតវត្សរ៍ទី២០ទៅ ពួកគេអាចមានសក្តានុពលក្នុងការរស់នៅរហូតដល់១០០ឆ្នាំ ឬច្រើនជាងនេះ ដោយសារតែកម្រិតជីវភាពខ្ពស់ជាងមុន ភាពជឿនលឿននៃបច្ចេកវិទ្យា និងការព្យាបាលថ្មីដែលអាចពន្យារអាយុជីវិតបាន។

១០០ឆ្នាំ មិនមែនជារយៈពេលយូរទេ នៅពេលដែលយើងយកទៅប្រៀបធៀបនឹងអាយុនៃផ្កាយ ឬភពទាំងឡាយ ប៉ុន្តែ ១០០ឆ្នាំយូរគួរសមសម្រាប់ការរស់នៅដ៏ស្កប់ស្កល់មួយប្រសិនបើយើងមិនបានចំណាយពេលឥតប្រយោជន៍លើអ្វីដែលមិនចាំបាច់។

ប្រសិនបើមនុស្សម្នាក់មិនសប្បាយចិត្តនឹងជីវិតរបស់ខ្លួនដោយកត្តាអ្វីមួយ គេគួរតែទៅធ្វើការ ឬស្វែងរកការផ្លាស់ប្តូរ និងរកដំណោះស្រាយលើរឿងមិនសប្បាយចិត្តទាំងឡាយនោះ។ កុំព្យាយាមលាក់ទុកនៅក្នុងចិត្ត អ្នកគួរតែនិយាយចេញមក និយាយអ្វីដែលអ្នកចង់និយាយទៅលើអ្នកដែលរារាំងអ្នកមិនឱ្យរីកចម្រើន។ ប្រសិនបើការងារ ឬកាលៈទេសៈក្នុងជីវិតណាមួយដែលមិននាំសេចក្តីសុខមកអ្នក អ្នកត្រូវតែហ៊ាននិយាយវាឡើង ហ៊ានផ្លាស់ប្តូរ ឬដើរចេញពីបញ្ហានោះតែម្តង។

ប្រសិនបើប្រាក់ជាបញ្ហារបស់អ្នក អ្នកត្រូវតែយល់ថា ប្រាក់ពិតប្រាកដរបស់អ្នកគឺជាពេលវេលាដែលអ្នកមាន។ នាឡិកាដើរទៅមុខរហូត​ ពេលវេលាដែលនៅសល់ក៏តិចទៅៗ ដូចនេះប្រសិនបើអ្នកផ្តោតតែលើប្រាក់តែមួយមុខ អ្នកនឹងចាញ់ល្បែងជីវិតមួយនេះ។ ទាំងអស់នេះវាស្រួលនិយាយជាងការអនុវត្ត ប៉ុន្តែកាលណាអ្នកចាប់ផ្តើមអនុវត្តវា អ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការរំដោះជីវិតរបស់អ្នកហើយ។​ ១០០ឆ្នាំនៃជីវិតគឺជាប្រាក់ពិតប្រាកដដែលធម្មជាតិបានឱ្យមកយើងក្នុងការដោះដូរជាមួយនឹងការដកពិសោធន៍ក្នុងជីវិត។ ពេលវេលាគឺជាប្រាក់ពិតប្រាកដ ហើយយើងអាចជ្រើសរើសក្នុងការដាក់ទុនលើពេលវេលា ឬចំណាយពេលវេលា។

ការចំណាយពេលវេលា ធៀបនឹងការដាក់ទុនលើពេលវេលា​

ភាពខុសគ្នារវាងការដាក់ទុនលើពេលវេលា និងការចំណាយពេលវេលា គឺខុសគ្នាខ្លាំងមែនទែន។ ពេលដែលយើងចំណាយពេលវេលា យើងមិនត្រឹមតែទទួលបានរបស់ដែលយើងត្រូវការនោះទេ មានទាំងរបស់ដែលយើងចង់បានទៀតផង។ ការចំណាយ ផ្តល់ក្តីសុខភ្លាមៗ ផ្ទុយទៅវិញក្តីសុខមួយនេះមានមិនយូរនោះទេ។

មួយវិញទៀតពេលដែលយើងដាក់ទុនលើពេលវេលា យើងមិនសូវទទួលបានក្តីសុខភ្លាមៗនោះទេ។ ការដាក់ទុន ត្រូវការភាពអត់ធ្មត់ ហើយពេលខ្លះត្រូវការដាក់ទុនពេលវេលាបន្ថែម ដើម្បីថែរក្សាការដាក់ទុននោះឱ្យគង់ទៀតផង។ ជាមួយគ្នានេះ ប្រសិនបើយើងគ្រាន់តែវិនិយោគពេលវេលា ហើយមិនចំណាយពេលវេលាវិញនោះ យើងនឹងបាត់បង់បទពិសោធដ៏មានតម្លៃក្នុងជីវិត។


A life of time well spent is long enough

I'm not one to preach to people on how to live their lives, but thoughts come to my mind, so this is a note to myself rather than anyone in particular.

Imagine living a life of 100 years. Those born in the 20th century and onward easily have the potential to live a 100 year or more. Higher living standards, advanced technologies, and new treatments can prolong and extend lives.

One hundred years is not a very long time when compared to the age of the stars and the universe. But 100 years is long enough to live a fulfilling life, if we don't waste our time with inconsequential things.

If a person is not happy with their life in any way, then get to work, make changes, and solve the problem of unhappiness. Don't hold things inside, rather speak up and say what needs to be said to those who bring you down. If any kind of work or life situation does not bring you happiness, then have the courage to initiate change or leave the situation altogether.

If money is the problem, then you need to understand that your real money is your time. The clock is always ticking forward, your time is slowly running out, and if you only focus on making money, you will lose. All of this is easier to talk about than to actually do it, but once you take action, you are on the path toward liberating your life.

One hundred years of life is the real money that the universe gives to us in exchange for our life experiences. Time is our real money, and we can either invest our time or spend it.

Spending Time vs. Investing Time

There is a distinct difference between investing time and spending time. When we spend, we consume, not only for the things we need but for the things we want. Spending brings us instant pleasure, but often this pleasure is not long lasting.

On the other hand, when we invest our time we don't often see instant returns. Investing requires patience, and sometimes even additional investments of time to nurture that investment. At the same time, if we only invest our time and not spend our time, we lose valuable life experiences.

Written by: Rithy Thul (our upcoming new author)