មនុស្សខ្មៅ

blackman

អ្នកនិពន្ធ៖ មនុស្សខ្មៅ

ក្រប៖ ក្របទន់

តម្លៃ៖ 32,000 R/ 8 USD

ប្រភេទ៖ ជីវប្រវត្តិ

ចំនួនទំព័រ៖ 295 ទំព័រ

ជីវិតដែលឆ្លងកាត់រឿងរ៉ាវដែលពុំសមប្រកប ឧបសគ្គ និងបញ្ហា វាមិនត្រឹមតែធ្វើឱ្យយើងរឹងមាំតែប៉ុណ្ណោះទេ ប៉ុន្តែវាជាមេរៀន និងជាការចងចាំដ៏ល្អបំផុត។ ឱ្យតែយើងមានការតាំងចិត្ត និងមានគោលដៅមួយច្បាស់លាស់រួចចាប់ផ្តើមធ្វើវា គឺធ្វើដោយមិនរង់ចាំថ្ងៃស្អែក នោះគ្រប់យ៉ាងនឹងបានល្អប្រសើរជាងពេលនេះ។

យើងគ្រប់គ្នាគប្បីរៀនរស់នៅជាមួយនឹងការពិត ថាជីវិតគឺជាការតស៊ូ ការលះបង់ ការអត់ធ្មត់ និងក្លាហានព្រមទទួលយកការផ្លាស់ប្តូរ ហើយរីករាយនឹងរឿងរ៉ាវថ្មីៗ។ ទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់បែបណាក្តី បើយើងមិនគេចវេស ដោះសារ ហើយហ៊ានប្រឈមមុខ នោះគ្មានអ្វីដែលថាមិនអាចទៅរួចឡើយ។

បើយើងម្នាក់ៗខ្លាចការលំបាក តើធ្វើម្តេចអាចរកឃើញនូវដំណោះស្រាយទាំងនោះបាន? ទោះបីជាមានឧបសគ្គជាច្រើនកំពុងរង់ចាំ ប៉ុន្តែយើងក៏កំពុងដើរទៅមុខដែរ គឺដើរនៅលើផ្លូវដែលខ្លួនស្រឡាញ់ ដើរដោយភាពជឿជាក់ ហើយមិនព្រមចុះចាញ់ជាដាច់ខាត តស៊ូរហូតដល់ដំណាក់កាលនៃវិនាទីចុងក្រោយ។

អំពីអ្នកនិពន្ធ

ខ្ញុំបាទឈ្មោះ ធឿន សុធា កើតនៅឆ្នាំ១៩៨៥ ជាកូនទី២ក្នុងចំណោមបងប្អូន ៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំបានចាប់កំណើតនៅក្នុងគ្រួសារកសិករមួយ ដែលមានទីលំនៅ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពី។ ខ្ញុំបាទបានចូលរៀនជាលើកដំបូង នៅអាយុ ៨ឆ្នាំ រៀនថ្នាក់ទី១ ក្នុងឆ្នាំ១៩៩៤ នៅសាលាបឋមសិក្សាភូមិថ្មី។ បន្ទាប់មក ខ្ញុំបានបន្តការសិក្សាថ្នាក់ទី៧ នៅឯអនុវិទ្យាល័យសំរោងហើយបានបានបញ្ចប់មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅឆ្នាំ២០០៣។ ខ្ញុំបានចាកចេញពីស្រុកកំណើត ដើម្បីបន្តការសិក្សាថ្នាក់ទី១០ នៅវិទ្យាល័យឧដុង្គ ដោយត្រូវស្នាក់នៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបានប្រលងបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០០៦។....អានបន្តទៀតពីអ្នកនិពន្