កាពីទែនជីវិតភាគ ១

captain of life I

អ្នកនិពន្ធ៖ ថុន ថាវរី

ក្រប៖ ក្របទន់

តម្លៃ៖ 28,000 R/ 7 USD

ប្រភេទ៖ ពាក់កណ្ដាលស្វ័យ

ចំនួនទំព័រ៖ 225 ទំព័រ


នេះគឺជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា “តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?”

ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីតែននៃជីវិតឱ្យយើងទេគឺមានតែយើងខ្លួនឯងហ្នឹង!


អំពីអ្នកនិពន្ធ

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។....អានបន្តទៀតពីអ្នកនិពន្ធ

សៀវភៅរបស់អ្នកនិពន្ធ