កាពីទែនជីវិតភាគ​ ២

captain of life II

និពន្ធដោយ៖ ថុន ថាវរី

ក្រប៖ ក្របទន់

តម្លៃ៖ 32,000 R/ 8 USD

ប្រភេទ៖ ពាក់កណ្ដាលស្វ័យ

ចំនួនទំព័រ៖ 342 ទំព័រ

មនុស្សស្ទើរតែគ្រប់គ្នាបានឆ្លងកាត់ពេលវេលាដ៏លំបាកក្នុងដំណាក់កាលណាមួយនៃជីវិត មិនថាជីវិតគ្រួសារ ការសិក្សា ស្នេហា ការងារ មិត្តភាព ហើយបញ្ហាទាំងអស់នេះបានលាតត្រដាងនៅក្នុងសាច់រឿងមួយនេះ។

ការពុះពារដើម្បីទៅដល់ក្ដីស្រមៃ ការរៀនទទួលស្គាល់កំហុស និងការផ្ដល់នូវការអភ័យទោស។ ដោយការឆ្លងកាត់នូវបញ្ហា ជីវិតនឹងទទួលបាននូវបទពិសោធ។ ដោយមានកម្លាំងជំរុញចិត្ត យើងនឹងមានថាមពលក្នុងការពុះពារ។ មានការពុះពារអត់ធ្មត់ គោលដៅឆ្ងាយយ៉ាងណាក៏គង់តែអាចទៅដល់។ ដោយសារតែការទទួលស្គាល់កំហុស ទើបយើងមានឱកាសដើម្បីកែប្រែ និងដោយសារតែយើងព្រមអភ័យទោស ទើបជីវិតអាចចាប់ផ្ដើមថ្ងៃថ្មីដោយស្នាមញញឹម។


អំពីអ្នកនិពន្ធ

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។....អានបន្តទៀតពីអ្នកនិពន្ធ

សៀវភៅរបស់អ្នកនិពន្ធ