ឥន្ទ្ររាជ

អ្នកនិពន្ធ៖ ទីម សុឃៀង

ក្រប៖ ក្របទន់

តម្លៃ៖ 32,000R/ 8 USD

ប្រភេទ៖ អច្ឆរិយ

ចំនួនទំព័រ៖ 292 ទំព័រ

ថ្ងៃមួយស្ដេចខ្មោចបានចាប់ម្ដាយរបស់រាជ ដោយឱ្យគេទៅរកព្រះខ័ឌ្គរាជ្យយកមកដោះដូរជាមួយជីវិតម្ដាយរបស់គេ។ រាជក៏សម្រចចិត្តចេញទៅរកព្រះខ័ឌ្គរាជ្យនោះ ដោយមានការចូលរួមពីមិត្តរបស់គេពីរនាក់ទៀត គឺវតីទេវី និងរឹទ្ធិស័ក្តិ។ មនុស្សម្នាក់បានឱ្យផែនទីម្យ៉ាងទៅពួកគេដើម្បីស្វែងរកព្រះខ័ឌ្គរាជ្យ។


ក្នុងដំណើរផ្សងព្រេងទៅរកព្រះខ័ឌ្គនោះពួកគេត្រូវប្ដូរជីវិត ដោយឆ្លងកាត់ដើមឈើមានជីវិត ល្អាងអគ្គី សត្វក្របីភ្លើងដែលមានដងខ្លួនផ្គុំឡើងពីថ្មជាច្រើនដុំ រួមទាំងកុលសម្ព័ន្ធក្នុងព្រៃ រូបចម្លាក់មានវិញ្ញាណ និងសត្វបិសាចចម្លែក ជាពិសេសនោះ គឺមនុស្សពស់ ដែលជាមនុស្សតែមួយបានជួយពួកគេក្នុងការស្វែងរកព្រះខ័ឌ្គរាជ្យ។ ពេលបានព្រះខ័ឌ្គរាជ្យហើយ ពួកគេក៏ទៅកាន់ឋានរបស់ស្ដេចខ្មោចដើម្បីជួយជីវិតម្ដាយត្រលប់មកវិញ តែស្ដេចខ្មោចមិនគោរពពាក្យសន្យាដោយចាប់ពួកគេឃុំទុកព្រោះនៅមានប្រយោជន៍។ មហេសីរបស់ស្ដេចខ្មោចជាមនុស្សគោរពពាក្យសច្ចៈក៏បានលួចយកព្រះខ័ឌ្គដើម្បីនាំអ្នកទាំងបួនត្រលប់ទៅផ្ទះវិញ។ រាជក៏បានយកព្រះខ័ឌ្គទៅប្រគល់ឱ្យព្រះឥន្ទដែលជាស្ដេចឋានសួគ៌ តាមច្រកទ្វារឋានសួគ៌នៅលើភ្នំបូកគោ។ ប៉ុន្តែមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀតដែលរាជមិនបាននឹកស្មានដល់....


អំពីអ្នកនិពន្ធ

លោក ទីម សុឃៀង (ទិនករ) កើតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែធំធាត់ឡើងនៅក្នុងខេត្តព្រៃវែង ហើយបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។ លោកគឺជានិស្សិតថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


នៅក្នុងឆ្នាំ២០១៨ សុឃៀង បានចាប់ផ្ដើមការងារដំបូងរបស់ខ្លួនជាបុគ្គលិកផ្នែកលក់នៅបណ្ណាគារមួយកន្លែង។ នៅទីនោះហើយដែលធ្វើឱ្យលោក ចាប់ផ្ដើមស្រឡាញ់ និងចូលចិត្តការអានសៀវភៅកាន់តែខ្លាំងថែមទៀត រហូតមានចិត្តចង់ក្លាយខ្លួនជា អ្នកនិពន្ធមួយរូប។ នៅក្នុងឆ្នាំ២០១៩ លោកក៏បានចាប់អាជីពជាអ្នកនិពន្ធលើកដំបូង ជាអ្នកសរសេររឿងកំប្លែងខ្លីនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ។ ដោយសារមិនមានភាពប៉ិនប្រសព្វក្នុងរឿងកំប្លែង លោកក៏សម្រេចចិត្តលាឈប់ពីការងារជាអ្នកនិពន្ធរឿងកំប្លែង។....អានបន្ដទៀតពីអ្នកនិពន្ធ