វិញ្ញាសាជីវិត

test of life

អ្នកនិពន្ធ៖ សែត ហត្ថា

ក្រប៖ ក្របទន់

តម្លៃ៖ 32,000R/ 8 USD

ប្រភេទ៖ លើកទឹកចិត្

ចំនួនទំព័រ៖ 236 ទំព័រ

សៀវភៅលើក និងជំរុញទឹកចិត្តដែលផ្ដោតទៅលើពេលវេលាទាំងបីនៃជីវិត។ អតីតកាលដែលជីវិតបានឆ្លងកាត់មក បច្ចុប្បន្នកាលដែលជីវិតកំពុងរស់នៅ និងអនាគតកាលដែលជីវិតត្រូវធ្វើដំណើរទៅ។

វាផ្តោតលើរឿងរ៉ាវជាច្រើនដែលយើងបានឆ្លងកាត់មក កំពុងជួបប្រទះ និងត្រូវប្រឈមនៅពេលខាងមុខ ហើយសៀវភៅនេះនឹងខ្សឹបប្រាប់អ្នកអានថា "គ្រប់យ៉ាងដែលជីវិតអ្នកបានជួបប្រទះវាគឺជាវិញ្ញាសានៃជីវិតដែលអ្នកត្រូវប្រឈមមុខដោះស្រាយដោយខ្លួនឯង"។ អ្នកនឹងមានអារម្មណ៍ថាគ្រប់យ៉ាងវាមិនងាយស្រួលតាមដែលអ្នកចង់បានទេ ប៉ុន្តែដរាបណាអ្នកនៅតែមានដង្ហើមដកនៅឡើយ អ្នកត្រូវតែមានស្នាមញញឹម មានក្ដីសង្ឃឹម និងមានការតស៊ូអត់ធ្មត់៕

អំពីអ្នកនិពន្ធ

ខ្ញុំឈ្មោះ សែត ហត្ថា (កូន ចាបមាស) បានចាប់កំណើតនៅក្នុងត្រកូលគ្រួសារកសិករមួយរស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំគឺជាអ្នកនិពន្ធម្នាក់នៅក្នុងក្រុមហ៊ុន សៀវភៅជីវិត។ ក្រៅពីការងារនិពន្ធសៀវភៅ នៅទីនេះខ្ញុំក៏ទទួលខុសត្រូវផ្នែកទំនាក់ទំនង និងទីផ្សារផងដែរ។ ក្ដីស្រមៃរបស់ខ្ញុំមិនមែនចង់ក្លាយជាអ្នកនិពន្ធទេ ប៉ុន្តែគឺចង់មានវត្តមានឈរនៅចំពោះមុខមនុស្សជាច្រើន និយាយសន្ទនាជាមួយពួកគេ ចែករំលែកជាមួយគ្នានូវរឿងរ៉ាវជាច្រើនពីជីវិត។ ប៉ុន្តែទីបំផុតខ្ញុំក៏បានដឹងថាអ្វីដែលជំរុញខ្ញុំឱ្យបង្ហាញវត្តមាននៅចំពោះមុខមនុស្សជាច្រើននោះគឺសៀវភៅ ហើយអ្វីដែលជំរុញឱ្យខ្ញុំសរសេរសៀវភៅគឺបទពិសោធន៍ជីវិត។....អានបន្តទៀតពីអ្នកនិពន្

សៀវភៅរបស់អ្នកនិពន្ធ