និស្ស័យ

អ្នកនិពន្ធ៖ ថុន ថាវរី

ក្រប៖ ក្របទន់

តម្លៃ៖ 32,000 R/ 8 USD

ប្រភេទ៖ ប្រលោមលោក

ចំនួនទំព័រ៖ 298 ទំព័រ

និស្ស័យជាក្មេងស្រីម្នាក់ដែលមិនបានទទួលភាពកក់ក្តៅពីម្តាយតាំងពីកើតមក ហើយត្រូវរស់ក្នុងនាមជាក្មេងកំព្រាតាំងពីតូច។ តើនេះជានិស្ស័យមែនទេ ដែលតម្រូវឱ្យនាងត្រូវរស់រងទុក្ខលំបាក ត្រូវគេមាក់ងាយ និងទទួលការបៀតបៀនពីអ្នកដទៃមិនចេះចប់?


ទោះបីជីវិតនាងជួបការលំបាកយ៉ាងណា ក៏នាងនៅតែបន្តរស់ដោយក្តីសង្ឃឹមជានិច្ច។ ការបាត់បង់មនុស្ស ជាទីស្រឡាញ់ ការបាត់បង់ការស្រឡាញ់ពីមនុស្សដែលសំខាន់ក្នុងជីវិត បានធ្វើឱ្យនាងរៀនរស់ដោយត្រូវតែពឹងលើខ្លួនឯង។


តាមរយៈការបាត់បង់ដ៏ច្រើននៅក្នុងជីវិត ក៏បានឱ្យនាងរៀនរស់ជាមួយនឹងការអភ័យទោស ហើយព្យាយាមរស់ឱ្យបានល្អបំផុត សម្រាប់ជីវិតដែលនៅសល់។

អំពីអ្នកនិពន្ធ

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។....អានបន្តទៀតពីអ្នកនិពន្

សៀវភៅរបស់អ្នកនិពន្ធ