កំណត់ហេតុពណ៌ស្វាយ

purple diary

អ្នកនិពន្ធ៖ ម៉ៅ ចាន់រស្មី

ប្រភេទ៖ ក្របទន់

តម្លៃ៖ 28,000 R/ 7 USD

ប្រភេទ៖ មនោសញ្ចេតនា

ចំនួនទំព័រ៖ 224 ទំព័រ

ទំព័រសៀវភៅប្រៀបដូចទំព័រជីវិតដែលលាក់ទុកនូវអាថ៌កំបាំងរាប់មិនអស់ គ្រប់យ៉ាងចាប់ផ្តើមឡើងដោយចង្វាក់រាំដ៏ស្និទស្នាល សំឡេងតូរតន្រ្តីដ៏ពិរោះ ជាមួយនឹងកែវភ្នែកស្នេហាដ៏ផ្អែមល្ហែម។

ខ្ញុំហាក់ដូចជាកំពុងស្ថិតនៅក្នុងអារម្មណ៍មួយដ៏ស្រពិចស្រពិលរហូតដល់មិនដឹងថាខ្ញុំកំពុងស្ថិតនៅក្នុងការយល់សប្តិ ឬក៏ជាការពិត។

គេប្រៀបដូចជាស្រមោលដ៏ចម្លែកដែលអន្ទោលតាមខ្ញុំគ្រប់ទីកន្លែង ខ្ញុំអាចស្តាប់ឮសម្លេងបេះដូងរបស់គេគ្រប់ពេលវេលា ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាគេជានរណា?

សៀវភៅកំណត់ហេតុពណ៌ស្វាយបាននាំផ្លូវឱ្យខ្ញុំបានជួបនឹងគេជាថ្មីម្តងទៀតដោយសារកម្លាំងអធិដ្ឋានដ៏អស្ចារ្យដែលគ្មានឥទ្ធិពលអ្វីអាចមកបំបែកពួកយើងបានឡើយ។

អំពីអ្នកនិពន្ធ

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។.....អានបន្តទៀតពីអ្នកនិពន្ធ

សៀវភៅរបស់អ្នកនិពន្ធ