ចំណងជើង៖ នភាល័យ ភាគ២

អ្នកនិពន្ធ៖ ម៉ៅ សំណាង

ក្រប៖ ក្របទន់

តម្លៃ៖ 28,000 R/ 7.5 USD

ប្រភេទ៖ ប្រលោមលោក

ចំនួនទំព័រ៖ 228 ទំព័រ

“ចិញ្ចៀនផ្កាស្មៅ” ជាបំណងប្រាថ្នារបស់នារីដ៏សាមញ្ញម្នាក់ ចិញ្ចៀនកូនក្រមុំសម្រាប់ថ្ងៃមង្គលការរបស់នាង មិនមែនជាចិញ្ចៀនដាំពេជ្រអួតអាងពីឧត្ដមភាពខ្ពង់ខ្ពស់អ្វីឡើយ។ នាងសុំត្រឹមតែ “ចិញ្ចៀនផ្កាស្មៅ” ដែលបំពាក់ឱ្យនាងដោយដៃបុរសដ៏ស្មោះត្រង់ម្នាក់។ សុភមង្គលជីវិតគូសម្រាប់នាងគឺស្វាមីដ៏ល្អ ដែលចេះផ្ដល់ឱ្យភរិយានូវទំនួលខុសត្រូវ ការយកចិត្តទុកដាក់ ចេះអត់ឱនមានអធ្យាស្រ័យល្អចំពោះគ្នា មានបេះដូងតែមួយដូចគ្នា ហើយមិនបោះបង់គ្នាគ្រប់គ្រាដែលលំបាក។


ខ្ញុំអាចជាស្រីល្ងង់ម្នាក់ក្នុងភ្នែកអ្នកដទៃ តែជីវិតមួយនេះ ខ្ញុំសុំរស់ក្នុងភាពជាខ្លួនឯង ធ្វើជាផ្កាស្មៅមួយទងដែលមិនខ្លាចនូវព្យុះសង្ឃរា ផ្កាស្មៅមួយទងដែលនឹងរឹងមាំរហូតដល់ទីបំផុត។

អំពីអ្នកនិពន្ធ

“ទោះអតីតកាលឈឺចាប់យ៉ាងណា ជីវិតនៅតែអាចចាប់ផ្តើមថ្មីបាន”

អ្នកអាចមិនមើលដឹងទេថាខ្ញុំជាមនុស្សបែបណា បើអ្នកមើលខ្ញុំតាមតែកែវភ្នែក។ នៅក្នុងភ្នែករបស់អ្នក ខ្ញុំអាចជាមនុស្សអាក្រក់បំផុត តែខ្ញុំសុំឱ្យអ្នកព្យាយាមមើលមកខ្ញុំដោយដួងចិត្តវិញ!អ្នកនឹងស្គាល់ខ្ញុំច្បាស់ជាងនេះ។ ខ្ញុំចង់ឱ្យអ្នកក្លាយជាពន្លឺថ្ងៃដ៏អស្ចារ្យ ចាំងឆ្លុះចូលមកក្នុងជីវិតខ្ញុំ អាចមើលឃើញពីការពិតដែលលាក់បាំងនៅក្នុងចិត្តខ្ញុំ ហើយខ្ញុំនឹងរង់ចាំថ្ងៃមួយនោះរហូតដល់ដង្ហើមចុងក្រោយ។....អានបន្តទៀតពីអ្នកនិពន្ធ

សៀវភៅរបស់អ្នកនិពន្ធ