សម្បត្តិធម្មជាតិ

natural treasures of cambodia

អ្នកនិពន្ធ៖ មឿន ញាណ

ក្រប៖ ក្របរឹង

តម្លៃ៖ 80,000 R/ 20 USD

ប្រភេទ៖ ស្រាវជ្រាវ

ចំនួនទំព័រ៖ 312 ទំព័រ

សៀវភៅ "សម្បត្តិធម្មជាតិ" បានប្រសូត្រឡើងបន្ទាប់ពីការថតរូប ប្រមូលចងក្រងព័ត៌មាន ភ័ស្តុតាង សិលាចារឹក, ឯកសារផ្សងៗ, សារសំឡងតាមរយៈកិច្ចសម្ភាសន៍ ព្រឹទ្ធិចារ្យជាច្រើនរូប និងព្រះសង្ឃជាច្រើនអង្គ នៅតាមបណ្ដាលខត្តក្រុងនានា នៅក្នុងប្រទេសកម្ពុជា និងនៅអតីតដែនដីកម្ពុជាដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសជិតខាងផងនោះ ដែលពួកគាត់សុទ្ធសឹងជាបុគ្គល មានការយល់ដឹងយ៉ាងទូលំទូលាយនៅក្នុងជំនឿប្រពៃណី ទំនៀមទម្លាប់ អំពីដូនតាខ្មែរពីសម័យបុរាណ។ កិច្ចសម្ភាសក្រុមអ្នកវិទ្យាសាស្រ្តផ្នែកជីវិតសត្វស្លាប សត្វព្រៃ។ រីឯខ្លះទៀតជាអ្នកស្រាវជ្រាវ វិទ្យាសាស្រ្ត និងបន្ថែមដោយការសិក្សាស្រាវជ្រាវអង្កេតរបស់ខ្ញុំផ្ទាល់នារយៈពលជាង២០ឆ្នាំចុងក្រោយនះ។ សមិទ្ធផលសៀវភៅ "សម្បត្តិធម្មជាតិ" បានឆ្លុះបញ្ចាំងពីបរិស្ថានធម្មជាតិ និងវប្បធម៌ ខ្មែរដែលវិញត្របាញ់ចាក់ស្រេះគ្នាយ៉ាងស្អិតរមួតហើយក៏បញ្ជាក់ពីបញ្ញាញាណរបស់បុព្វបុរសខ្មែរដែលបានសង្កេតជ្រើសរើសយកភាវៈប្រសើរៗ ពីដំណើរនៃជីវិតសត្វនៅក្នុងធម្មជាតិមកច្នៃប្រតិដ្ឋសម្រាប់បម្រើឱ្យសចក្តីត្រូវការនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់ពួកខ្លួន។


បើពិនិត្យមើលខឿនវប្បធម៌ខ្មែរដែលបានចាក់ប្ញសតាំងពីបុរាណសម័យតាមរយៈជំនឿព្រលឹងវិញ្ញាណដូនតារបស់ខ្លួននោះគឺពិតជាឃើញមាន សមាសសភាពរួមផ្សំដោយធាតុជាគោលសំខាន់ៗ២ បៀបបានទៅនឹងភេទញី-ឈ្មោល គឺ១-កតា្តមនុស្ស និង២-កតា្តបរិសា្ថនធម្មជាតិនៅជុំវិញខ្លួន។ ភាពបុិនប្រសប់ច្នៃប្រតិដ្ឋរបស់បុព្វបុរសខ្មែរក្នុងការសំយោគជីវភាពរស់នៅឱ្យទទួលបានភាពសុខដុមរមណីយកម្មជាមួយធម្មជាតិនោះ យើងពិនិត្យឃើញថាមានភាពសុីចង្វាក់គា្នខាំ្លងសិ្អតរមួតនឹងគា្នញែកចេញពីគា្នពុំបានឡើយ ហើយនៅតែបន្តធ្វើការអភិវឌ្ឍជាបន្តបនា្ទប់ជានិច្ចកាលគ្រប់សម័យកាលតរៀងមក។ នេះបង្ហាញជាប្រត្យក្សពីការយកចិត្តទុកដាក់អំពីបរិសា្ថនធម្មជាតិរបស់បុព្វបុរសខ្មែរនិងការបង្ហាញពីបញ្ញាញាណ ដ៏វិសេសវិសាលពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរយើង។ ជារួមសមត្ថកម្មទាំងឡាយរបស់បុព្វបុរសខ្មែរដែលបានផ្សាភា្ជប់ជីវិតជាមួយធម្មជាតិ គឺមានច្រើនជាអនេក ហើយរហូតមកទល់ពេលនេះ។ យើងនៅតែឃើញមានសកម្មភាពទាំងនោះនៅបន្តប្រតិបត្តិដោយប្រជាជនខ្មែរគ្រប់សម័យកាលដូចជា ការគោរពបូជាតាមបែបជំនឿជីវចលព្រលឹងវិញ្ញាណ (ជំនឿអារក្ស) និយមការគោរពបូជាលើអារុក្ខអារក្សអ្នកតាភ្នំ (អ្នកតា [ផ្សេងៗ] ឬទេវតាផ្សេងៗ), ការត្រាប់តាមសំឡេង ឬសកម្មភាពធម្មជាតិ រួចបំប្លែងសកម្មភាពរបស់សត្វទាំងនោះ មកជាតម្រូវការច្រើនប្រភេទនៅក្នុងនោះរួមមានទាំងការកម្សាន្ដដូចជា៖ ជាល្បែងប្រជាប្រិយឬកីឡាផ្សេងៗ (ល្បែងចាប់កូនខ្លែង ល្បែងប្រជល់មាន់ ល្បែងគប់មាន់ ល្បែងសា្វដណើ្តមស្លឹកឈើ ល្បែងសា្វដណ្តើមទី ល្បែងខា្លស៉ីគោ និងល្បែងខា្លធ្លាក់អណ្តូងជាដើម), ជាសិល្បៈរបាំ-ចម្រៀង (របាំក្ងោកប៉ៃលិន របាំក្ងោកពោធិ៍សាត់ របាំស្នែងទន្សោង និងរបាំភ្លយសួយជាដើម, ចម្រៀងមាន (បទបង ឬអូនស្រណោះសត្វត្រយង បទក្ងោកកកាយ បទស្តេចគង់សេះឬស្តចគង់ដំរី។ល។) ទាំងអស់នេះស្តែងចេញពីការសា្គល់ យល់ អង្កេតតាមដាន បង្វិក បង្ហាត់យ៉ាងល្អិតល្អន់អំពីរុក្ខជាតិ-សត្វនៅក្នុងធម្មជាតិដោយបញ្ញាញាណឈា្លសវៃយ៉ាងអសា្ចរ្យរបស់ដូនតាខ្មែរយើង។ ចំពោះរូបខ្ញុំសមត្ថកម្មទាំងឡាយដែលបានពោលមកដោយសង្ខេបនេះគឺជាសមីការវប្បធម៌សង្គមពិតៗដែលតម្រូវឱ្យកុលបុត្រកុលធីតាខ្មែរធើ្វការបកស្រាយលើកយក អំណះអំណាងតាម តថភាពជាក់ស្តែងនៅក្នុងជីវភាពរស់នៅរបស់ប្រជាជាតិខ្មែរ និងបរិសា្ថនធម្មជាតិនៅជុំវិញខ្លួនពិតៗមកធ្វើជាអំណះអំណាងបកស្រាយបំភ្លឺ។ ខ្ញុំយល់ និងសង្ឃឹមថា សៀវភៅ"សម្បតិ្តធម្មជាតិ" អាចនឹងកា្លយជាចំណីអារម្មណ៍ប្លែកមួយផ្នែកសម្រាប់បណ្តុះពុទ្ធិ និងកា្លយជាសៀវភៅជាទីពេញនិយមសម្រាប់មិត្តអ្នកអាន សម្រាប់ក្រុមគ្រួសារ សា្ថប័នឯកជន និងមន្រ្តីរាជការ អាចយកទៅសិក្សាស្វែងយល់បន្ថែមសម្រាប់ជាជំនួយសា្មរតី និងផ្ទាល់ដែលជាចំេណះដឹងមូលដា្ឋន សម្រាប់អ្នកសិក្សាស្រាវជ្រាវគ្រប់វ័យ ហើយវានឹងជួយញ៊ាំងឱ្យចិត្តរបស់មិត្តអ្នកអានបានរីករាយជ្រះថា្លមានមោទកភាពជាមួយ នឹងរូបថតពីធម្មជាតិពិតៗដែលខ្ញុំថតបានពីក្នុងធម្មជាតិពិតៗនៅក្នុងមាតុភូមិកម្ពុជានេះ៕


អំពីអ្នកនិពន្ធ

ខ្ញុំឈ្មោះ មឿន ញាណ ខ្ញុំកើតនៅឆ្នាំ1972 ទីកន្លែងកំណើត ស្រុកបាទី ខេត្តតាកែវ។​ ផ្តើមចេញពីការស្រឡាញ់ធម្មជាតនិងការចូលចិត្តថតរូបបណា្តលឱ្យរូបខ្ញុំចំណាយពលជាច្រើនឆ្នាំថតរូប និងស្រាវជ្រាវដើម្បីបង្កើតបានសៀវភៅមួយក្បាលនេះឡើង។ ខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវដែលមានវត្តមានលើទឹកដីសុវណ្ណភូមិ, ជាអ្នកសារព័ត៌មាន, អ្នកថតរូប និងជាអ្នកនិពន្ធដែលពុំមានលទ្ធភាព បានត្រឹមរំឭកដោយឃើញទិដ្ឋភាព និងបង្ហាញជាព័ត៌មានផ្សេងៗដែលជារតនសម្បត្តិរបស់ប្រទេសកម្ពុជា ដោយរួមទាំងបក្សាបក្សីសត្វព្រៃ ទេសភាពធម្មជាតិ និងប្រពៃណីទំនៀមទមា្លប់របស់ប្រជាជនខ្មែរដែលខ្ញុំបានចួប និងសិក្សាស្រាវជ្រាវថតរូបភាពជាច្រើនឆ្នាំពីតាមភូមិសា្ថន ខេត្តក្រុងនានា ពីតំបន់អធិការដា្ធនធនធានធម្មជាតិ និងធម្មជាតិទាំងឡាយសម្រាប់ជូនប្រិយមិត្តអ្នកអានបានស្វែងយល់នឹងសិក្សាអំពីសត្វបក្សាបក្សី និងម្រឹគី្រមឹគាកម្រៗ (ត្រយង, ក្ងោក, បក្សីក្ងោកទេពសម្បុរស, កុកកៀល ឬកុកទេព, និងសត្វចិញ្ចឹមកូនដោយទឹកដោះដូចជារមាំងដ៏កម្រ, ទន្សោងសត្វដ៏មានស្នែងល្អសា្អត និង ដំរីដែលជាស្ដេចនៃសព្វសត្វគ្រប់ប្រភេទ។ល។ ....អានបន្ដទៀតពីអ្នកនិពន្ធ