នភាល័យ ភាគ៣

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.5

តម្លៃ KHR៖

30,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

222

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Oct 2022

បោះពុម្ពលើកទី៖

1st

បុប្ផាចាកទងអណ្ដែតតាមខ្សែទឹក បណ្ដោយជីវិតតាមព្រេងវាសនា រសាត់ដល់ទីណាតាមព្រហ្មលិខិត ឆាកជីវិតមិនមែនជាការរៀបចំដូចឆាកល្ខោននោះទេ គ្មាននរណាអាចកំណត់បានថា ចុងបញ្ចប់ជីវិតមួយនេះនឹងក្លាយទៅជាយ៉ាងណា។

    សម្រាប់ជីវិតយើងមានពេលវេលាតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃនេះ! បើយើងប្រើពេលវេលាថ្ងៃនេះឱ្យអស់ដោយឥតតម្លៃ ថ្ងៃស្អែកប្រាកដជាគ្មានសម្រាប់យើងឡើយ។

       ការសម្រេចចិត្តថ្ងៃនេះគឺជា ការបញ្ចប់ពេលវេលាថ្ងៃស្អែក ព្រោះពេលវេលាថ្ងៃនេះប្រៀបដូចខ្សែទឹកហូរដែលមិនអាចវិលត្រលប់។ បើថ្ងៃនោះក្លាយជាថ្ងៃម្សិលមិញហើយ គ្រប់យ៉ាងនឹងក្លាយជាអតីតកាល ហើយជីវិតអាចនៅសល់ត្រឹមតែការចងចាំប៉ុណ្ណោះ។

ឈុតសៀវភៅ

វគ្គ១ កំណួចចិត្ត

ក្នុងឯកសណ្ឋាននាវាចរសែនសង្ហា ពិភពកំពុងបើកឡានតាមច្រកផ្លូវចូលទៅផ្ទះរបស់មេឃ។ កំលោះសង្ហាទើបតែចេញពីកន្លែងប្រជុំ ថ្មើរណេះម៉ោង៥ល្ងាចទៅហើយ គេប្រហែលត្រូវសម្រាកនៅភ្នំពេញ ទៅកំពង់សោមវិញមិនទាន់ទេ ព្រោះភពមិនចូលចិត្តបើកឡានយប់។ មកដល់មុខផ្ទះមេឃ ឃើញពូម៉នអ្នកនៅផ្ទះជិតខាងកំពុងស្រោចដំណាំ នរៈរូបស្អាត បើកឡានចូលទៅឈប់នៅទីធ្លាក្នុងរបង រួចចុះពីឡានដើរចូលទៅសំពះពូម៉ន ទាំងទឹកមុខងឿងឆ្ងល់ ព្រោះឃើញទ្វារផ្ទះចាក់សោ៖
- ជម្រាបសួរពូ! នីនទៅណា? ម៉េចបានជាចាក់សោផ្ទះ!
ពូម៉នសំពះតបវិញ៖
- បាទ! ជម្រាបសួរ! ខ្ញុំអត់ដឹងថាក្មួយនីនទៅណាទេ! តែនាងផ្ញើសំបុត្រទុកឱ្យក្មួយមេឃដែរ! ក្មួយមេឃជួលខ្ញុំឱ្យជួយស្រោចដំណាំនៅទីនេះ! ចំណែកក្មួយនីន ចេញទៅក្រោយក្មួយមេឃមួយថ្ងៃ! ឃើញយកកាបូបខោអាវទៅដែរ! លោកជាបងប្អូនក្មួយមេឃមែនទេ? ចាំមួយភ្លែតខ្ញុំទៅយកសំបុត្រនីនមកជូន!
ពូម៉នរត់ទៅផ្ទះរបស់គាត់យកសំបុត្រនីនមកប្រគល់ឱ្យពិភព សំបុត្រនេះនាងទុកឱ្យមេឃ ប៉ុន្តែភពត្រូវតែបើកមើល ព្រោះចង់ដឹងថានីនទៅណា។  ភពអានសំបុត្រនីនទាំងចិត្តក្ដុកក្ដួល ព្រោះពាក្យសម្ដីរបស់នីនកំពុងចាក់ចំបេះដូងរបស់អ្នកឱ្យមានរបួសដោយមិនដឹងខ្លួន៖

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

រលកបោកខ្សាច់

ឈុតនភាល័យ

ទន្សាយជានរណា

នភាល័យ

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន