សំឡេងខ្សឹប

ដាច់ស្តុក

ប្រភេទ៖

លើកទឹកចិត្ត

តម្លៃ USD៖

$ 8.00

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

296

អ្នកនិពន្ធ៖

កែវ សេងរដ្ឋា

ថ្ងៃចេញផ្សាយ៖

Apr 2019

បោះពុម្ពលើកទី៖

2nd

វាមិនសំខាន់ទេថាពួកយើងនឹងស្គាល់គ្នាអាចមានឱកាសជួបគ្នាឬអត់។ រឿងដែលសំខាន់នោះគឺអ្នកនឹងអាចចងចាំបំណែកណាមួយនៃ “សំឡេងខ្សឹប” របស់ខ្ញុំដែលប៉ះដល់បេះដូងរបស់អ្នក។ គ្មាននរណាម្នាក់អាចនៅលើលើកទឹកចិត្តអ្នកគ្រប់ពេលវេលានោះទេ ព្រោះនៅពេលណាមួយ គ្រប់គ្នាគង់តែចាកចេញទៅដោយចៀសមិនបាន។ ដូច្នេះហើយទោះជាមិនអវត្តមានខ្ញុំក៏ដោយ “សំឡេងខ្សឹប” នឹងនៅតែស្ថិតជាមួយអ្នករាល់ពេលដែលអ្នកជួបបញ្ហាដូចបទនិពន្ធណាមួយរបស់ខ្ញុំដែរ។ 

“ជីវិតនេះ គឺពោរពេញទៅដោយបញ្ហាតែអ្នកត្រូវខ្សឹបប្រាប់ខ្លួនឯងថាបើគេឆ្លងកាត់បាន ខ្ញុំក៏អាចឆ្លងកាត់បានដូចគ្នា!”

ឈុតសៀវភៅ

២៨. ហេតុផលត្រូវស្អប់

ធ្លាប់ស្អប់គេទាំងដែលមិនធ្លាប់ស្គាល់គេដែរទេ?
ធ្លាប់វិនិច្ឆ័យអ្នកដទៃតាមអារម្មណ៍ខ្លួនឯងដែរទេ?
ខ្ញុំពីមុនគឺបែបនេះ ។ ខ្ញុំតែងវាយតម្លៃអ្នកដទៃដោយផ្អែកតាមអារម្មណ៍របស់ខ្ញុំ។ ពេលខ្លះ ខ្ញុំទើបតែឃើញគេលើកដំបូងក៏ម៉ៃពីអត្តចរិតរបស់គេភ្លាម។ ជួនកាល ដោយសារខ្ញុំធ្លាប់ជួបអ្នកមុនដែលមានឬកពាសម្ដីសំដៅស្រដៀងគេ ទើបគិតថាគេមានចរិតមិនល្អបែបនោះដែរ។
ឆ្លងកាត់បទពិសោធស្គាល់មនុស្សកាន់តែច្រើន

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ស្អែកម្ដងទៀត

កែវ សេងរដ្ឋា

កែវ សេងរដ្ឋា ជានិស្សិតវេជ្ជសាស្ត្រឯកទេសផ្នែកវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ រដ្ឋាជាកូនទោលក្នុងគ្រួសារ ដែលមានលោកឪពុកឈ្មោះ កែវ វង្សតារា និងអ្នកម្ដាយឈ្មោះ ច័ន្ទ សុគន្ធា។ លោកទាំងពីរសុទ្ធតែជាមន្ត្រីរាជការ។ រដ្ឋាបានរស់នៅក្នុងខេត្តកំពង់ឆ្នាំងដែលជាទឹកដីកំណើត និងរៀនសូត្រនៅទីនោះរហូតដល់ចប់បាក់ឌុបនៅឆ្នាំ ២០០៩ ទើបឡើងមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ។ ជាក្មេងដែលមានប្រវត្តិសិក្សាល្អ និងមានសមត្ថភាពម្នាក់។

រដ្ឋាបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រពីសាកលវិទ្យាល័យសុខាភិបាល និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ហើយបានបញ្ចប់ការសិក្សាទាំងពីរជំនាញនេះដំណាលគ្នាក្នុងឆ្នាំ ២០១៥។ 

បន្តអាន