គ្រឹះស្ថាន បោះពុម្ព ផ្សាយ " សៀវភៅ ជីវិត " មាន គោលបំណង ដ៏ សំខាន់ ដើម្បី រួមចំណែក អភិរក្ស អក្សរសាស្ត្រ ខ្មែរ ចូលរួម ក្នុង ការ ផ្សព្វផ្សាយ វប្បធម៌ នៃ ការ អាន នៅ កម្ពុជា ឱ្យ កាន់តែ ទូលំទូលាយ ពង្រឹងគុណភាព សៀវភៅអាន សម្រាប់ អ្នកអាន ទូទៅ និង ជាពិសេស គឺ លើកស្ទួយ ឱ្យ មានការ ធានា លើ ការ ការពារ កម្មសិទ្ធិ បញ្ញា និង សិទ្ធិ អ្នកនិពន្ធ ទៅលើ ស្នាដៃ របស់ ខ្លួន ។
យើង ជឿ ថា អ្នកនិពន្ធ អ្នកស្រាវជ្រាវ និង អ្នកអាន ឬ អ្នក ដែល ស្រេកឃ្លាន ក្នុង ការ ក្រេបជញ្ជក់ យក នូវ ចំណេះដឹង ប្រកបដោយ មនសិការ គឺជា អ្នក ដែល បាន ចូលរួម ចំណែក យ៉ាង ពិតប្រាកដ ក្នុង ការអភិវឌ្ឍន៍ ប្រកបដោយ និរន្តរភាព នៅក្នុង ប្រទេស កម្ពុជា ក៏ដូចជា ក្នុង ពិភពលោក យើង ទាំងមូល ។
យើង រីករាយ ជានិច្ច ក្នុង ការ ទទួលស្វាគមន៍ រាល់ មតិ រិះគន់ ក្នុង ន័យ ស្ថាបនា និង កែ លម្អ ផ្សេង ៗ ពី មិត្ត អ្នកអាន នៅ គ្រប់ មជ្ឈដ្ឋាន នានា ហើយ យើង សូម លើកទឹកចិត្ត ចំពោះ ការចូលរួម កែ លម្អ ដើម្បី ពង្រឹង នូវ គុណភាព សៀវភៅ គ្រប់ ប្រភេទ ដែល យើង បាន បោះពុម្ព ផ្សាយ ឱ្យ កាន់តែ មាន ភាពល្អ ប្រសើរ ឡើងជា លំដាប់ ៕
យើងស្វាគមន៍ចំពោះអ្នកនិពន្ធ ដែលមានស្នាដៃដើម ហើយមានបំណងចង់បោះពុម្ពផ្សាយស្នាដៃរបស់ខ្លួន។ ប្រិយមិត្តអាចចុចលីងខាងក្រោម ដើម្បីអានលម្អិតអំពីលក្ខខណ្ឌផ្សេងៗមុននឹងសម្រេច ផ្ញើស្នាដៃមកខាងយើង ដើម្បីត្រួតពិនិត្យ។ ប្រសិនបើមានចម្ងល់អ្នកអាចទូរស័ព្ទ ឬអ៊ីម៉ែលមកខាងគ្រឹះស្ថានផ្ទាល់។
សូមទំនាក់ទំនងមកយើង៖ hello@seavphovjivet.com
តំណភ្ជាប់នៃពាក្យស្នើសុំបោះពុម្ពផ្សាយជាមួយ “សៀវភៅជីវិត”៖ Author application
សម្រាប់បណ្ណាគារ ឬអ្នកចែកចាយបន្ត ដែលមានបំណងចង់ធ្វើការសហការជាមួយយើង ទាក់ទងនឹងការយកសៀវភៅទៅលក់បន្ត អាចធ្វើការទាក់ទងមកក្រុមការងារផ្នែកលក់របស់យើងផ្ទាល់÷
សូមទំនាក់ទំនងមកយើង៖ +855 86 669 424