មឿន ញាណ

ខ្ញុំឈ្មោះ មឿន ញាណ ខ្ញុំកើតនៅឆ្នាំ ១៩៧២ ទីកន្លែងកំណើត ស្រុកបាទី ខេត្តតាកែវ។​ ផ្តើមចេញពីការស្រឡាញ់ធម្មជាតនិងការចូលចិត្តថតរូបបណា្តលឱ្យរូបខ្ញុំចំណាយពលជាច្រើនឆ្នាំថតរូប និងស្រាវជ្រាវដើម្បីបង្កើតបានសៀវភៅមួយក្បាលនេះឡើង។  ខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវដែលមានវត្តមានលើទឹកដីសុវណ្ណភូមិ, ជាអ្នកសារព័ត៌មាន, អ្នកថតរូប និងជាអ្នកនិពន្ធដែលពុំមានលទ្ធភាព បានត្រឹមរំឭកដោយឃើញទិដ្ឋភាព និងបង្ហាញជាព័ត៌មានផ្សេងៗដែលជារតនសម្បត្តិរបស់ប្រទេសកម្ពុជា ដោយរួមទាំងបក្សាបក្សីសត្វព្រៃ ទេសភាពធម្មជាតិ និងប្រពៃណីទំនៀមទមា្លប់របស់ប្រជាជនខ្មែរដែលខ្ញុំបានចួប និងសិក្សាស្រាវជ្រាវថតរូបភាពជាច្រើនឆ្នាំពីតាមភូមិសា្ថន ខេត្តក្រុងនានា ពីតំបន់អធិការដា្ធនធនធានធម្មជាតិ និងធម្មជាតិទាំងឡាយសម្រាប់ជូនប្រិយមិត្តអ្នកអានបានស្វែងយល់នឹងសិក្សាអំពីសត្វបក្សាបក្សី និងម្រឹគី្រមឹគាកម្រៗ (ត្រយង, ក្ងោក, បក្សីក្ងោកទេពសម្បុរស, កុកកៀល ឬកុកទេព, និងសត្វចិញ្ចឹមកូនដោយទឹកដោះដូចជារមាំងដ៏កម្រ, ទន្សោងសត្វដ៏មានស្នែងល្អសា្អត និង ដំរីដែលជាស្ដេចនៃសព្វសត្វគ្រប់ប្រភេទ។ល។


នារយៈពេលប្រមាណជាង ២០ឆ្នាំចុងក្រោយនះ ខ្ញុំបាទបានចំណាយពេលវេលាជាច្រើនដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងសង្កេតបន្ថែមពីជីវិតពិតរស់ នៅរបស់សត្វជាច្រើនប្រភេទនៅក្នុងធម្មជាតិ បន្ទាប់ពីបានទទួលបានព័ត៌មានខ្លះៗពីចាស់ទុំជាច្រើនដែលពួកលោកមានបទពិសោធ ជីវិតរបស់ខ្លួនផ្ទាល់ទាក់ទងទៅនឹងសត្វទាំងនាះ។ បន្ទាប់ពីទទួលបានព័ត៌មាន, ភ័ស្តុតាងកាន់តែជាក់លាក់ដែលមានការប្រទាក់ចាក់ស្រេះ កាន់តែជ្រាលជ្រៅទៅនឹងប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការផ្ទៀងផ្ទាត់ជាមួយរូបថតដែលខ្ញុំថតបានសត្វទាំងនោះរួមជាមួយសកម្មភាព ពីដំណើរជីវិតរស់នៅពិតៗរបស់សត្វទាំងឡាយ ក្នុងធម្មជាតិ ជាច្រើនម៉ឺន សែនប៉ុស្តិ៍(សន្លឹក)កាន់តែមាន ភាពស៊ីចង្វាក់គ្នាច្រើនឡើងៗ គឺដូចទៅនឹងអ្វីដែលព្រឹទ្ធាចារ្យទាំងឡាយ បានពណ៌នាប្រាប់ខ្ញុំនោះ។ ខ្ញុំយល់ថា ព័ត៌មានទាំងនះ និងភ័ស្តុតាង ទាំងឡាយរួមជាមួយរូបថតជាច្រើនលានសន្លឹកនេះ គួរសមល្មមនឹងចងក្រងជាសៀវភៅមួយបានសម្រាប់ទុកជាតឹកតាង ជាកេរមរតកម្យ៉ាង ដែលទាក់ទងនឹងធម្មជាតិ របស់បុព្វការីជនជនជាតិខ្មែរ បានបន្សល់ទុកជាភ័ស្តុតាង នៅលើផែនដីនះសម្រាប់កុលបុត្រកុលធីតារបស់ពួក គាត់យកទៅធ្វើការសិក្សាស្វែងយល់បន្ថែមទៀត។

No items found.

បន្តភ្ជាប់ទំនាក់ទំនង

វេបសាយផ្ទាល់ខ្លួន