ពេលយប់

យប់សម្រាប់មនុស្សជាច្រើនគឺជាការសម្រាក មួយចំនួនទៀតធ្វើការ ហើយវារឹតតែប្លែកគឺមិនធ្វើការហើយមិនគេង  ចេះតែគិត គិតអស់ហើយ គិតសព្វគិតគ្រប់...គិតថាជីវិតមួយនេះនឹងទៅជាយ៉ាងណា? គេទៅមុខអស់ហើយ ហេតុអ្វីក៏ខ្លួនឯងនៅតែដដែលបែបនេះ ហើយក៏ចេះតែយកខ្លួនឯងប្រៀបធៀបនិងអ្នកនេះអ្នកនោះ?

ដឹងថាខ្លួនឯងហើយថាមិនអាចដូចគេ ហេតុអ្វីក៏មិនជំនួសពីការគិតមិនល្អ មកគិតថា គ្រប់យ៉ាងដែលកើតមានវាសុទ្ធតែជាបទពិសោធន៍ ថាយើងរឹងមាំយ៉ាងណាក្នុងការឆ្លងកាត់វា ហើយច្បាស់ណាស់រឿងដែលកើត មានវាសុទ្ធតែមានហេតុនិងផល ...។ ជីវិតមួយនេះបើមានសម្ពាយច្រើន សម្ពាយណាដែលជាសម្ពាធគួរតែទម្លាក់ខ្លះ ព្រោះមិនបានឱ្យយើងរីកចម្រើនទេ តែវានាំតែធ្ងន់នៅពេលដែលយើងដើរប៉ុណ្ណោះ...។ ពេលយប់គឺជាពេលដែលយើងត្រូវឱ្យខួរក្បាលសម្រាក មិនមែនមកគិតនឹងរឿងដែលគិតមិនចេញឡើយ ព្រោះវាមិនជួយអ្វីយើងទេ មានតែឱ្យជំងឺមកយើងទៅវិញទេ ...។

ទៅទំព័រអត្ថបទ >>