គមលាតរក្សាបានតែចិត្តមួយនេះវាគ្រាំគ្រា

មានចិត្តលើមនុស្សម្នាក់អាចជារឿងដែលងាយ តែរឿងមិនងាយគឺគេមានអ្នកផ្សេង ស្នេហាមិនមែនជារឿងអាត្មានិយម តែក៏ហាមមិនបាន ហាមមិនគិតវារឹតតែគិត តែគ្រប់យ៉ាងវាសុទ្ធតែនាំផ្លូវ ។ កាន់តែគេចពីមនុស្សដែលមិនចង់ជួបយើងក៏រឹតតែឃើញ កាន់តែចង់ទៅឱ្យឆ្ងាយតែក៏នៅតែក្បែរគ្នា តែរឿងមួយដែលអាចធ្វើបានគឺរក្សាគម្លាតចិត្តពីមនុស្សម្នាក់នោះតាមដែលអាចធ្វើបាន វាមិនខុសពីឱ្យយើងបង្ខំខ្លួនឯងដើម្បីក្ដីសុខគេទេ តែវាជាជម្រើសដែលភាគីទាំងអស់មិនសូវឈឺតែមានតែយើងទេដែលឈឺខ្លាំង ស្នេហាមួយដែលមានត្រីកោណភាគីហើយទោះចង់មិនចង់ក៏មានអ្នកឈឺ តែរឿងដែលអាចឱ្យចិត្តដោះស្រាយបានគឺ រក្សាគម្លាតពីគ្នាបន្តិច ព្រោះវាអាចឱ្យយើងមានពេលគិត...។

ហេតុអ្វីក៏មានបញ្ហាច្រើនម្ល៉េះ ម៉េចបានវាអត់ចេះដោះស្រាយខ្លួនឯងចឹងបញ្ហាហ្នឹង? តាមពិតទៅវាមិនមែនជាដើមចងទេតែដើមចងគឺយើង ចិត្តយើងវាងាយទាំងដែលដឹងថាវាមិនអាច ព្រោះគេមិនមែនមានយើងតែម្នាក់ទេក្នុងជីវិតមួយនេះ…


រូបភាព៖ Pinterest

ទៅទំព័រអត្ថបទ >>