ប្រៀបធៀប

បើយើងយកខ្លួនឯងទៅប្រៀបធៀបនិងអ្នកដទៃ នោះយើងនឹងចាញ់ប្រៀបគេ ហើយគិតថាយើងមិនដល់គេ យើងមិនដូចគេ យើងមិនល្អដូចគេ…..។ យើងនឹងរកមូលហេតុជាច្រើនដែលធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថាអន់ជាងគេ 

អ្នកទាំងអស់គ្នាប្រហែលធ្លាប់មានបទពិសោធបែបហ្នឹងហើយមែនទេ?


នៅពេលដែលយើងប្រៀបធៀបកាន់តតែខ្លាំង យើងនឹងចាប់ផ្តើមឃើញខ្លួនឯងមិនល្អគ្រប់គ្រាន់ ពិបាកចិត្ត ស្រ្ដេស គេងមិនលក់ ធុញ បាក់ទឹកចិត្តជាដើម ព្រោះតែយើង

មិនដូចគេ ដោយភ្លេចគិតពីអ្វីដែលយើងកំពុងមាន។

សាកគិតបែបមកវិជ្ជមានវិញ គឺមិនគួរមានហេតុផលអ្វីដែលយើងគួរយកខ្លួនឯងទៅប្រៀ

បនឹងអ្នកដទៃទេ ព្រោះគេនៅតែជាគេ ហើយយើងនៅតែជាយើង។ យើងមានជីវិតផ្សេងៗគ្នា បទពិសោធជីវិតក៏ផ្សេងគ្នា បរិបទជីវិតក៏មិនដូចគ្នាដែរ។ ផ្ទុយទៅវិញបើយើងគិតថា ការធ្វើជាអ្នកដទៃនឹងធ្វើឱ្យយើងមានសុភមង្គលពេញលេញនោះគឺខុសហើយ ព្រោះបើកាលណាថ្ងៃណាមួយ

យើងនឹងទៅមុខលេងរួច ហើយក៏បោះបង់មិនខាន ដោយសារគ្មានកម្លាំងចិត្តបន្តទៀតទេ។ 


បើអាចកុំប្រៀបធៀបអី ព្រោះវាមិនបានឱ្យយើងរីករាយទេ តែយើងត្រូវដឹងថា

បើរីករាយចំពោះខ្លួនឯងនៅពេលបច្ចុប្បន្ន យើងនឹងមានក្ដីសុខដោយមិនបាច់គិត

ច្រើន ហើយខ្វល់នឹងរឿងអ្វីដែលមិនអាចទៅរួចនោះទេ។ បើយើងយករបស់ពីរមកប្រៀបគ្នា វានិងខុសគ្នា វាមានអត្ថប្រយោជន៍ផ្សេងៗគ្នា មានគុណតម្លៃផ្សេងគ្នា មានតម្លៃផ្សេងគ្នា ដុះនៅកន្លែងខុសគ្នា.....។ អ៊ីចឹងហើយយើងក៏ដូចគ្នាដែរ យើងមិនបានកើតក្នុងការចាក់ពុម្ពតែមួយនោះទេ។ បើយើងចេះពេញចិត្តនឹងខ្លួនឯង នោះយើងនឹងរស់មានក្តីសុខមិនខាននោះទេ។ កុំរវល់ប្រៀបធៀបខ្លួនឯងរហូតភ្លេចឱ្យតម្លៃខ្លួនឯង។



អត្ថបទដោយ៖ សុភារ៉ា
កែសម្រួលដោយ៖ សៀវភៅជីវិត

ទៅទំព័រអត្ថបទ >>