បរាជ័យអាចចាប់ផ្តើមជាថ្មីបាន

ដួលម្ដងហើយ ដួលម្ដងទៀតមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហានោះគឺយើងដួលហើយ មិនព្រមក្រោកដើរម្ដងទៀតទៅវិញទេ។ ជីវិតមួយនេះនរណាដែលមិនធ្លាប់ដួលនោះ យ៉ាងណាក៏មានម្ដងដែរ។

កាលពីក្មេងទម្រាំតែយើងអាចដើរបាន យើងដួលច្រើនណាស់ មិនមែនម្ដងឡើយ ហើយបើយើងដួលម្ដងទៀតក៏មិនជាបញ្ហាដែលឱ្យតែយើងក្រោកម្ដងទៀតហើយបន្ត ជំហានទៅមុខ...។

កុំបោះបង់ខ្លួនឯងត្រឹមតែពាក្យ បរាជ័យសោះ ហើយត្រូវតែប្រាប់ខ្លួនឯងថា វាមិនមែនជាបញ្ហាធំទេ វាគ្រាន់តែជាបទពិសោធទេ ព្រោះយើងមិនធ្លាប់បានដើរ ចូរនិយាយជាមួយខ្លួនឯងឱ្យច្រើន ហើយប្រាប់ថា យើងនៅតែអាចបន្តដំណើរទៅមុខ ដរាបណាយើងមិនចុះចាញ់ ដរាបណាយើងមិនបោះបង់ ដរាបណាយើងនៅដង្ហើមដក...។

បរាជ័យអាចចាប់ផ្ដើមជាថ្មីបាន គ្មានពាក្យថាហួសពេលក្នុងការចាប់ផ្ដើមទេ។ ដ្បិតតែវាយឺត តែយើងមិនបោះបង់ ហើយយើងនៅតែក្រសោបកាយរបស់ខ្លួនឯង ហើយបោះជំហានទៅមុខ។

ទៅទំព័រអត្ថបទ >>