ធ្វើម៉េចទៅ ទើបឈប់ពន្យារពេល!

ថុន ថាវរី

Feb 9, 2023

គ្នាយើងសុទ្ធតែធ្លាប់ពន្យារពេលការងារ ទុកមួយថ្ងៃហើយមួយថ្ងៃទៀត ព្រោះតែមូលហេតុផ្សេងៗដែលអ្នកតែងដោះសារចំពោះខ្លួនឯង ត្រូវអត់? បើត្រូវលើកដៃមួយ! ហាហាហា 

 

ទម្រាំតែឥឡូវនៅតែផ្ទះអ៊ីចេះផង រឹតតែខ្ជិលទៀតហើយ អ៊ីចឹងសួរថា ធ្វើម៉េចទៅទើបជម្នះភាពខ្ជិលនេះបាន? ហើយឈប់កុហកខ្លួនឯងតទៅទៀត?


១. គេងឱ្យបានគ្រប់គ្រាន់

         ធម្មតាយើងធ្លាប់ដឹងហើយ បើគេងអត់គ្រប់មានរឿងអីកើតឡើង គឺឈឺក្បាល ហើយពិបាកផ្តោតអារម្មណ៍ធ្វើការមែនទែន។ អ៊ីចឹងយើងត្រូវចូលគេងឱ្យទៀងពេល ហើយគេងឱ្យបានគ្រប់គ្រាន់។ កាលណាទម្លាប់នៃការគេងយើងល្អ ព្រឹកឡើងយើងភ្ញាក់មកនឹងមានអារម្មណ៍ស្រស់ស្រាយ ហើយមានផលិតភាពសម្រាប់ការងារ ឬការរៀនសូត្រ។ ការគេងគឺពិតជាសំខាន់បំផុតសម្រាប់រាងកាយ ជាពិសេសខួរក្បាលរបស់យើង។ និយាយឱ្យស្រួលស្តាប់ទៅ ពេលដែលយើងគេងឆ្អែត ខួរក្បាលរបស់ យើងធ្វើបានល្អជាងមុន ក្នុងនោះរួមមាន ផលិតភាព ការចងចាំ ការយល់ដឹង និងការផ្តោតអារម្មណ៍ជាដើម។ 

 

២. ការតាំងចិត្ត

         ខ្ញុំយល់អារម្មណ៍មួយនេះ ខណៈត្រូវធ្វើការ ឬរៀន ពីក្នុងបន្ទប់មួយ ដែលយើងធ្លាប់តែគេង ហើយធ្វើអ្វីដែលយើងចង់ធ្វើ។ នេះមានន័យថា យើងត្រូវតាំងចិត្តធ្វើឱ្យបាន កុំឱ្យទូរសព្ទ ឬគ្រែ អូសទាញយើងទៅបាន។ ពេលដែលដាក់ចិត្តធ្វើភ្លាម គំនិតនឹងមិនអាចចេញមកភ្លាមនោះទេ ហើយកុំឈប់ពេលនោះណា កុំចាំទាល់តែមានអារម្មណ៍ធ្វើទើបធ្វើ បើអ្នកមិនព្យាយាមផង តើគំនិតទាំងនោះហោះមកពីណាទៅ? កាលណាយើងអាចយកឈ្នះ ហើយតាំងចិត្តសម្រេចការងារមួយបាន វាក៏បង្ហាញពីភាពឯករាជ្យក្នុងការរៀន ឬធ្វើការរបស់យើងដែរ។ មិនចាំបាច់ថា ទាល់តែមានអ្នកប្រាប់ឱ្យធ្វើ ទាល់តែមានអ្នកចាំឃ្លាំមើល ទើបយើងអាចធ្វើបាននោះទេ។ 

 

៣. ការញ៉ាំអាហារ

    ត្រូវញ៉ាំអាហារឱ្យទៀងពេល ហើយគ្រប់គ្រាន់ ជាពិសេសអាហារពេលព្រឹក ដែលជំនួយដល់ការ លូតលាស់កោសិកា ក៏ដូចជាដំណើរនៃមុខងារខួរក្បាលបានល្អជាងមុន។ ការធ្វើបែបនេះ យើងនឹងអាចរកឃើញ ផលិតភាពនៅពេលណាមួយជាក់លាក់ដោយគ្មានការរំខានពីការឃ្លាន ឬកត្តាផ្សេងៗ។ 

ទៅទំព័រអត្ថបទ >>