មួយរយៈក្រោយមកនេះខ្ញុំហត់ណាស់ ហត់គ្រប់យ៉ាង មិនថាកាយ ឬចិត្តទេ ពេលខ្លះខ្ញុំសឹងតែមិនចេញមកក្រៅ ខ្ញុំខ្លាចៗនឹងជួបមនុស្សច្រើន ខ្លាចនឹងស្គាល់មនុស្សថ្មី ហើយរឹតតែខ្លាចនូវសភាពដែលខ្ញុំកំពុងតែមានពេលនេះ។
ខ្ញុំមិននឹកស្មានថាស្ថានភាពខ្ញុំគឺវាធ្លាក់ដល់ចំនុចមួយនេះទាល់តែសោះខ្ញុំមិនរំពឹងតែវាកើតមាន វាគឺជាការឈឺចាប់ដែលគ្មានសំឡេងតែវាស្ទើរតែសម្លាប់ខ្ញុំខ្លួនឯងទៅហើយ ព្រោះតែការខូចចិត្ត ខកបំណង បរាជ័យ…. វាសឹងតែឱ្យខ្ញុំគិតថា បើខ្ញុំលែងមានដង្ហើម ជីវិតមួយនេះនឹងប្រសើរមែនទេ? តែគ្រប់យ៉ាងមិនបែបនេះទេ ហេតុអ្វីបានជារឿងទាំងអស់នេះធ្វើឱ្យខ្ញុំខ្លាច ហើយមានអារម្មណ៍ថា ខ្ញុំមិនអាចបោះជំហានបន្តនោះ?
បើខ្ញុំខូចចិត្តលើរឿងអ្វីមួយខ្ញុំត្រូវប្រាប់ខ្លួនថានរណាក៏ខូចចិត្តដែរ តែជំនួសពីភាពខូចចិត្តមកជាការទទួលការពិត។ជីវិតមិនមែនចេះតែហត់នោះទេ តែមកពីយើងខ្លួនឯង គ្មានពាក្យនេះនៅក្នុងវចនានុក្រមទេ ចុះហេតុអ្វីត្រូវខ្លាច...!
ត្រូវចាំថា បើហត់សម្រាកចុះ តែកុំបោះបង់...