វាស្អាតណាស់

រ៉ូបរៀបការមួយដែលស្អាតបំផុត មិនមែនជារ៉ូបដែលមានតម្លៃថ្លៃកប់ពពកទេ តែជារ៉ូបដ៏សាមញ្ញមួយដែលយើងបានពាក់នៅថ្ងៃពិសេស កាន់ដៃមនុស្សដែលយើងស្រឡាញ់ នោះហើយជារ៉ូបដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុតនៅក្នុងមួយឆាកជីវិតយើងនេះ។ តាមពិតទៅវាមិនខុស ពីអាហារឡើយ មិនចាំបាច់ទាល់តែវាជារបស់ដែលល្អបំផុតទេ សុំត្រឹមតែយើងហូបជួបជុំ គ្រួសារ និងមនុស្សដែលយើងស្រឡាញ់បំផុត វាជាអាហារដែលកាត់ថ្លៃមិនបាន ហើយវាជាអាហារដែលឆ្ងាញ់បំផុតហើយ។

អាពាហ៍ពិពាហ៍ក៏មិនខុសគ្នា មិនចំបាច់ទាល់តែទាំងសងខាងមានអ្វីគ្រប់យ៉ាងក៏បាន។ សុំត្រឹមការស្រឡាញ់ និងភាពស្មោះត្រង់មួយយ៉ាងពិតប្រាកដ គឺជាតម្លៃស្នេហាយ៉ាងត្រចង់ណាស់ទៅហើយ ...។ នៅពេលមួយដែលយើងចេះតែចង់បានស្នេហាមួយដែលឥតខ្ចោះពេកនោះ ពិតណាស់ថាយើងមិនអាចជួបមនុស្សម្នាក់នោះឡើយ ព្រោះជីវិតដៃគូមួយដែលល្អគឺ ការចេះកែតម្រូវគ្នាទៅវិញទៅមក ការឱ្យយោបល់ និងនិយាយជាមួយគ្នាត្រង់ៗនូវអ្វីដែលខ្លួនឯងនិងដៃគូរចង់បាន។ រ៉ូបរៀបការនរណាក៏ប្រាថ្នាដែរ តែត្រូវតែត្រៀមចិត្តថា ចាននៅក្នុងរាវ នៅតែទង្គិច ចុះទម្រាំតែមនុស្សពីរនាក់ដែលផ្ដើមពីពាក្យថាគ្រួសារនោះ ...គង់អីនឹងមានការរកាំរកុះ?

រូបភាព៖ Pinterest

ទៅទំព័រអត្ថបទ >>