កុំធ្វើឱ្យជីវិតលំបាកជាងនេះ

ថុន ថាវរី

Feb 9, 2023

មនុស្សម្នាក់ៗសុទ្ធតែមានទេពកោសល្យ​ផ្សេងៗគ្នា ប៉ុន្តែពេលខ្លះពួកគេបែរជាភ្លេចថា​ពួកគេអាចធ្វើរឿងអស្ចារ្យប៉ុនណា ឬថាតើពួកគេសំណាងប៉ុនណាដែលអាចមានជីវិតរស់ ហើយជំនួសឱ្យការធ្វើខ្លួនឯងកាន់តែមានអារម្មណ៍មិនល្អ មាក់ងាយខ្លួនឯង មិនឱ្យតម្លៃខ្លួនឯង ប្រាប់ខ្លួនឯងថាជាមនុស្សឥតបានការជាដើ់ម។ ការគិតវិជ្ជមាននឹងចូលមកក្នុងខ្លួនយើង​នៅពេលដែលយើងចាប់ផ្តើមប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ហើយនឹងមានអារម្មណ៍ថាល្អគ្រប់គ្រាន់ គឺតែងតែមានអ្វីមួយមិនពេញលេញចំពោះជីវិតដែលកំពុងតែមាននេះ។

ខ្ញុំគិតថា ការអាចធ្វើរឿងដ៏អស្ចារ្យ​​ ឬអាចសម្រេចសមិទ្ធផល​ល្អមួយ អ្នកមិនចាំបាច់ធ្វើឱ្យអ្នកដទៃឈឺចាប់ ឬក៏ត្រូវតែបំផ្លាញគេឡើយ។ ធុល រិទ្ធី បាននិយាយថា “យើងមិនអាចទៅដុតផ្ទះអ្នកដទៃ ហើយក៏សង្ឃឹមថាផ្ទះយើងនឹងត្រូវបានសាងសង់បានឡើយ!” សូមដកការគិតបែបអវិជ្ជមានចេញពីខួរក្បាលរបស់យើង ហើយព្យាយាមផ្តោតលើខ្លួនឯង តើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថារស់រវើកពេលបានធ្វើវា ជំនះធ្វើរឿងដែលអ្នកចង់ធ្វើនិងអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត។ តាមពិតទៅ ជីវិតនេះគឺពិតជាខ្លីខ្លាំងណាស់ ក្នុងការចំណាយថាមពលរបស់យើងទៅលើរឿងឥតបានការណ៍ ឬទៅចង់ដឹងរឿងអ្នកដទៃច្រើនពេកនោះ។ 


អ្នកមិនអាចរំពឹងថាអ្នកដទៃនឹងហុចដៃមកជួយអ្នក ទាំងដែលខ្លួនឯងមិនចេះជួយខ្លួនឯងផង។ បើអ្នកមិនចេះស្រឡាញ់ខ្លួនឯងផង តើឱ្យនរណាគេមកស្រឡាញ់អ្នកនោះ? នៅពេលដែលអ្នកផ្តោតលើអ្វីដែលអ្នកពិតជាស្រឡាញ់និងឱ្យតម្លៃ នោះអ្នកនឹងអាចបង្កើតបានលិទ្ធផលដ៏អស្ចារ្យជាក់ជាមិនខានឡើយ។ តាមបទពិសោធរបស់ខ្ញុំផ្ទាល់ ជំនួសឱ្យការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ខ្ញុំផ្តោតលើខ្លួនឯង ហើយប្រើថាមពល និងលិទ្ធភាព​ ទេព្យកោសល្យដែលខ្ញុំមាន ដើម្បីធ្វើរឿងដែលខ្ញុំស្រឡាញ់​ ជាជាងការជះឥទ្ធិពលអវិជ្ជមានទៅអ្នកដទៃ។ ខ្ញុំចូលចិត្តចែករំលែកថាមពលវិជ្ជមានរបស់ខ្ញុំ​តាមរយៈ ការធ្វើរឿងដែលខ្ញុំអាចធ្វើបាន ដើម្បីជាប្រយោជន៍ដល់អ្នកជុំវិញខ្លួន ហើយនោះគឺជាការសរសេរ និងការនិយាយជាសាធារណៈ។ 


ថាមពលវិជ្ជមានក៏បានត្រលប់មករកខ្ញុំវិញ តាមរយៈអ្នកអានគាត់មានការលើកទឹកចិត្តពេលបានអានអត្ថបទ ឬសៀវភៅដែឡខ្ញុំបានសរសេរ។ វាជាមូលហេតុដែលធ្វើឱ្យខ្ញុំនៅតែបន្តខិតខំធ្វើរឿងដែលខ្ញុំអាចប្រើទេព្យកោសល្យរបស់ខ្ញុំ ហើយវាជារឿងដែលខ្ញុំស្រឡាញ់បំផុត។ វាធ្វើឱ្យជីវិតខ្ញុំកាន់តែមានអត្ថន័យ ហើយខ្ញុំដឹងថាខ្ញុំកំពុងដើរលើគន្លងត្រូវហើយ។ ដូច្នេះ ហេតុអ្វីបានជាយើងអនុញ្ញាតឱ្យការគិតអវិជ្ជមានមកប៉ះពាល់ដល់ជីវិតយើង? ហេតុអ្វីយើងចាំបាច់ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់ ដើម្បីឱ្យយើងមានអារម្មណ៍ល្អទៅវិញ? ហេតុអ្វីយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ខណៈដែលយើងមានទេព្យកោសល្យ និងសមិទ្ធផលអស្ចារ្យជាច្រើន? ហេតុអ្វីមិនទទួលស្គាល់ខ្លួនឯង ហើយផ្តោតលើរឿងដែលយើងស្រឡាញ់និងចូលចិត្តធ្វើ? តើវាមិនសាមញ្ញទេឬ? សូមកុំធ្វើឱ្យជីវិតមានភាពស្មុគស្មាញជាងនេះអី ពីព្រោះជីវិតយើងនេះគឺមានបន្ទុកជាច្រើនរួចហើយ។ 



Don't makes life more complicated


Everyone has their own unique skills and talents, but sometimes, they just forget how great they are or how lucky they are to be able to live their life. 

Instead they make themselves feel small, look down on themselves, say many negative things about themselves etc. Negative thoughts come when they start to compare themselves to others. They would never feel enough, there is always something missing in their life. 


I truly think that by doing great or achieving something amazing we need to make others feel small or destroying other people. Rithy Thul once said “we can't burn other people's houses and expect our house to be built!” Take out as much as the negative thoughts from your head, and try to focus on yourself, what makes you great, fight for what you believe in, do what makes you happy, because life is too short to worry too much or spending your energy mind other people's business. 


You can not expect other people's help you when you don't even know how to help or love yourself first. When you focus on what you truly love, you will be able to produce greater results. 

Based on my own experiences, I instead of comparing myself to others. I focus on the center of myself, and focus on using my own power and ability to do the thing I love to do. Instead of sending and sharing the negative energy to others, I share the positive energy through doing the thing I love and inspire other people to do the better for their life through my writing and speaking.  


This type of energy returns back to me on how others are inspired by my action and so I am even inspired more from them to  keep doing more things I love and what matters to me. I enjoy this energy everyday, because it makes my life more meaningful, it also makes me realize that I am on the right track. 


So why do we let the negative thoughts affect us? Why do we need to make others feel small in order for us to feel big and strong? Why do we have to compare ourselves to others while we have many great assets within ourselves? 

And why not just be ourselves and focus on things we can do and things we love to do? Isn't it that simple? Please don't make life more complicated, because everyone of us already has so much struggle to deal with. 


Written by Thavry Thon

Thavry's Telegram channel: t.me/thavrython 

ទៅទំព័រអត្ថបទ >>