សុំទោសខ្លួនឯង

មិនថារឹងមាំយ៉ាងណាក៏នៅតែជួបរឿងដែលខកចិត្តដែរ។ រយៈពេលយូរដែរហើយដែលជីវិតមួយនេះបរាជ័យ! រយៈពេលយូរហើយដែលចេះតែស្វែងរកការស្រឡាញ់ពីអ្នកដទៃទាំងដែលមិនដែលចេះផ្ដល់ឱ្យនៅការស្រឡាញ់! នរណាក៏ត្រូវការការស្រឡាញ់ដែរ តែមិនមែនបានត្រឹមគិតថា ឱ្យគេធ្វើឱ្យយើងទាំងដែលយើងមិនផ្ដល់ឱ្យគេនោះទេ។ ជីវិតមួយនេះមិនមែនចេះតែទាមទារឱ្យវាឥតខ្ចោះទេ តែវាឱ្យយើងស្វែងយល់ថាចំនុចណាល្អ ឬ ចំនុចណាគួរកែតម្រូវ។ ជីវិតមិនមែនជាឆាកសម្ដែងទេ តែឆាកសម្ដែងគឺសម្ដែងចេញពីជីវិតពិត។ នរណាក៏ធ្លាប់បង្កើតកំហុសដែរ តែត្រូវតែចេះរៀនពីវា ខុសហើយចេះកែតម្រូវកំហុស ហើយចេះទទួលខុសត្រូវ។ ចូរកុំព្យាយាមស្អប់នរណាម្នាក់ ជាពិសេសគឺខ្លួនឯង នរណាក៏ស្អាតដែរ គ្រាន់តែយើងស្អាតបែបជាយើង។

សុំទោសដែលយើងចេះតែចង់ឱ្យខ្លួនឯងខុសពីអ្វីដែលខ្លួនឯងមាន ហើយជំនួសមកវិញថា ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំកំពុងតែមាន បើទោះជាមានរឿងមិនសមប្រកបខ្លះក៏ដោយ ព្រោះជីវិតមិនអាចរលូនរហូតបានឡើយ វាមានកន្លែងដែលមាន ក្រឡុកខ្លះ ហុយខ្លះ ដួលខ្លះ ពិបាកខ្លះ តែវានឹងលត់ដំយើងនៅថ្ងៃខាងមុខថា ដួលកន្លែងណាត្រូវតែក្រោកនៅកន្លែងនោះ យំហើយត្រូវតែជូតទឹកភ្នែក ហើយដើរបន្តលើវិថីជីវិតនេះទៀត។

រូបភាព៖ Pinterest

ទៅទំព័រអត្ថបទ >>