ហេតុអ្វីយើងមិនដូចគេ?

មួយថ្ងៃៗគិតតែពីប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ដូចជា “គេមានទ្រព្យជាងខ្ញុំ គេស្អាតជាងខ្ញុំ គេល្អជាងខ្ញុំ គេមានគ្រួសារដែលមានសុភមង្គលជាងខ្ញុំ គេមានសមត្ថភាពជាងខ្ញុំ ....។ល។” នៅពេលដែលយើងចំណាយពេលប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងស្ទើរគ្មានពេលសោះ ដើម្បីស្វែងខ្លួនឯង ឬក៏យើងស្គាល់ខ្លួនឯងហើយ ប៉ុន្តែមិនហ៊ានទទួលស្គាល់ខ្លួនឯង ព្រោះយើងគិតថាយើងនេះវាអន់។ យើងធ្វើមិនដូចគេ យើងមិនល្អគ្រប់គ្រាន់...។ តើឱ្យមនុស្សម្នាក់ៗមានជីវិតដូចគ្នាម្ដេចទៅ បើបទពិសោធជីវិតនិងការរស់នៅមិនដូចគ្នាផង?

ប្រសិនបើយើងដក “ការប្រៀបធៀបជាមួយអ្នកដទៃចេញ” ជីវិតយើងនឹងមានភាពស្រស់បំព្រងជាងមុន។ យើងគួរតែចេះលើកតម្លៃខ្លួនឯងជាមុនសិន មុននឹងអ្នកដទៃគេឱ្យតម្លៃយើង។ យើងត្រូវតែចេះស្រឡាញ់ខ្លួនឯងជាមុនសិនមុននឹងអ្នកដទៃស្រឡាញ់យើង។ យើងក៏គួរហ៊ានប្រឈមនឹងភាពពិត ភាពជាខ្លួនឯង ហើយទទួលស្គាល់ខ្លួនឯង ទើបយើងមិនរស់ខាតអាយុ។ យើងមិនគួររស់ក្នុងសម្បកដែលមិនមែនជាខ្លួនឯងនោះឡើយ ត្រូវហ៊ានទទួលយកការពិត។

Model: Niza

ទៅទំព័រអត្ថបទ >>