យ៉ាងណាមិញ ដើម្បីចូលរួមចែករំលែក និងលើកកម្ពស់ការអាន ក៏ដូចជាកាតផ្ដល់នូវបទពិសោធជាក់ស្ដែងមួយ ដាច់ដោយឡែក សម្រាប់ជាចំណេះដឹង និងជាគំនិតត្រិះរិះពិចារណា ខ្ញុំសម្រេចចិត្តចាប់ផ្ដើមសរសេរសៀវភៅ ‘មនុស្សខ្មៅ’ នេះឡើង ដែលជាស្នាដៃដំបូងនិយាយអំពីដំណើរជីវិតខ្លួនឯងផ្ទាល់តែម្ដង។ ខ្ញុំបានរៀបរៀងទៅតាមលំដាប់លំដោយនៃសាច់រឿងតាំងពីកុមារភាព រហូតដល់បច្ចុប្បន្នដោយលើកឡើងពីអ្វីដែលខ្ញុំបានឆ្លងកាត់ជីវិតជាក្មេងស្រុកស្រែចម្ការជីវិតការងារ ការសិក្សា គ្រួសារ និងការធ្វើអាជីវកម្មជាដើម។
រាល់សាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហា ឱកាស និងការសម្រេចចិត្ត ហើយនៅចុងបញ្ចប់នៃអត្តបទនីមួយៗ ខ្ញុំក៏បានសង្ខេបអំពីគុណតម្លៃក្នុងន័យផ្ដល់នូវចំណេះដឹង ការលើកទឹកចិត្ត និងការគិតវិជ្ជមាន។ សៀវភៅ១ក្បាលនេះ គឺសរសេរទៅតាមបេះដូង ការស្រឡាញ់ ខួរក្បាល និងធ្វើតាមក្ដីស្រមៃក៏ព្រោះតែខ្ញុំចង់ចែករំលែកនូវបតពិសោធដែលយល់ថាមានប្រយោជន៍ ហើយអាចដោះស្រាយបញ្ហាជីវិតបាន។ ខ្ញុំចង់ធ្វើអ្វីម្យ៉ាងឱ្យខ្លួនឯង ប្រជាជន និងមាតុប្រទេសជាទីផ្ដល់កំណើត ទឹកដីនៃការចងចាំ អតីតកាលកម្សត់តែពេញចិត្តកើតជាខ្មែរ ជាកូនអ្នកស្រែ ហើយកើតពីគ្រួសារក្រីក្ររស់នៅជនបទ។
ក្រោយពីលោកអ្នកបានអានសៀវផៅ១ក្បាលនេះចប់រួចរាល់ ដោយត្រូវចំនាយពេលដ៏មានតម្លៃ ព្រមទាំងថវិកា ហេតុតែចង់ចូលរួមលើកកម្ពស់ការអាន ការផ្ដល់តម្លៃ ការចង់សឹង និងការចង់់យល់អំពីអត្តន័យ ឬខ្លឹមសារសៀវភៅ។ ទោះបីខ្ញុំមិនបានរៀបរាប់លម្អិតច្រើនអំពីទីតាំង ពេលវេលា និងចំនួនជាតួលេខជាក់លាក់ក្ដី ប៉ុន្ដេបានបង្ហាញ លាតត្រដាង និងលើកយកសាច់រឿងសំខាន់ៗមកសង្ខេប។ ការលើកអំពីជីវិតពិត គឺក្នុងន័យត្រឹមជាការចែករំលេកនូវបទពិសោធ ការឈ្វេងយល់ ការចងចាំ និងរសជាតិមួយភ្នែកដែលខ្ញុំបានឆ្លងកាត់ ហើយយល់ថាមានមនុស្សជាច្រើន ក៏បានជួបប្រហាក់ប្រហែលគ្នាដែរ។