គ្រប់គ្នាសុទ្ធតែអាចស្វែងរកចម្លើយសម្រាប់ខ្លួនឯងថា ‘ខ្លួនជានរណា?’ ‘មកពីណា? ខ្លួនខ្លាំងអ្វី? ខ្លួនខ្សោយអ្វី?’ ហើយចម្លើយទាំងនោះ គឺជាហេតុដែលនាំឱ្យយើងខ្លាំងពិតប្រាកដ។ ពេលយើងខ្លាំងពិត យើងនឹងនាំឱ្យនគរខ្លាំងដែរ។ សៀវភៅ ‘ទស្សនៈផ្ដាច់ផ្លូវក្រោយ’ គឺជាកម្រងអត្ថបទទស្សនវិជ្ជាបែបយុទ្ធសាស្រ្ដថ្មីមួយ ដែលខ្ញុំបានតាក់តែងឡើងដើម្បូជាបញ្ញាមួយផ្នែកក្នុងការឈ្វេងយល់បន្ថែមអំពី ‘ខ្លួនគឺជានរណា? អ្នកដទៃជាមនុស្សបែបណា និងតើយើងត្រូវរស់នៅក្នុងសង្គមបែបណា?’
តើសៀវភៅនេះនិយាយពីអ្វី?
សៀវភៅ ‘ទស្សនៈផ្ដាច់ផ្លូវក្រោយ’ មាន៣ជំពូកធំៗ៖
ជំពូកទី១ ‘ខ្ញុំ’ និយាយអំពីខ្លួនឯងជាមួយការគិត ការផ្លាស់ប្ដូរផ្នត់គំនិត ការរៀបចំទស្សនវិស័យ បើកគំនិតឱ្យទូលាយ ប្រឹងរៀន និងប្រឹងសម្អាតចិត្ត។
ជំពូក២ ‘ខ្ញុំនិងយុទ្ធសាស្រ្ដ’ និយាយអំពីខ្លយនឯងក្នុងការឈ្វេងយល់ពីយុទ្ធសាស្រ្ដដែលបង្ហាញពីសកម្មភាពក្នុងរឿងបុរាណចិន និងទស្សនៈច្រើនទម្រង់ ដើម្បីវែកញែកការពិចារណាបន្ថែមទៀតក្នុងការចាក់ទម្លុះល្បិចកលគគ្រិចរបស់បុគ្គលប្រយោជន៍និយម។
ជំពូក៣ ‘ខ្ញុំនិងសង្គម’ គឺបកស្រាយពីខ្លួនឯង និងទំនួលខុសត្រូវសង្គមប្រកបដោយបញ្ញាក្នុងការស្វែងរកភាពយុត្តិធម៌ ចេះ ងើបក្រោកឈរចេញពីការជិះជាន់ក្រោមរូបភាពណាមួយ។