ស្នាមកាំបិត

ដាច់ស្តុក

ប្រភេទ៖

ជីវប្រវត្តិ

តម្លៃ USD៖

$ 8.00

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

294

អ្នកនិពន្ធ៖

រៀម សុខចំរើន

ថ្ងៃចេញផ្សាយ៖

Oct 2021

បោះពុម្ពលើកទី៖

3rd

សៀវភៅដែលមានចំណងជើងថា “ស្នាមកាំបិត” គឺជាកម្រង ខ្សែជីវិតរបស់ខ្ញុំដែលជាអ្នកកើតជំងឺមហារីកសុដន់ម្នាក់បានតតាំងយកឈ្នះជាមួយជំងឺដ៏កាចសាហាវមួយនេះដោយផ្ទាល់់ ហើយក៏បានឆ្លង កាត់បទពិសោធន៍ជាច្រើននៅក្នុងដំណាក់កាលនីមួយៗនៃការព្យាបាលជំងឺរហូតមកដល់ចំណុចមួយដែលអាចនិយាយបានថា ខ្ញុំអាចរួច ផុតពីគ្រោះថ្នាក់ដល់ជីវិតជាបណ្តោះអាសន្នហើយ។

ខ្ញុំក៏មានបំណងចង់ប្រើពេលវេលាដែលនៅសេសសល់ ឱ្យបានជាប្រយោជន៍ និងចង់បំពេញក្តីសុបិន ដែលធ្លាប់ចង់មានស្នាដៃសរសេរសៀវភៅផ្ទាល់ខ្លួនមួយក្បាល ទុកជាអនុស្សាវរីយ៍សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅដែលមានលក្ខណៈជាជីវប្រវត្តិនៃការតស៊ូ ការចែករំលែកចំណេះដឹងទូទៅ និងការលើកទឹកចិត្ត។ ខ្សែជីវិតដែលក្រខ្សត់ទ្រព្យសម្បត្តិ ប៉ុន្តែនៅតែអាចមានឱកាសផ្លាស់ប្តួរខ្សែជីវិតដែលកំសត់ និងការតស៊ូ ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីមានជីវភាពរស់នៅបាន ល្មមសមរម្យផងដែរ។ 

សូមស្រ្តីទាំងឡាយក្លាហានឡើង ក្លាហានឱ្យត្រូវរឿង ត្រូវហេតុ ត្រូវហ៊ានសួរ ហ៊ាននិយាយ បញ្ចេញមតិ ស្វែងរកការ ពិគ្រោះយោបល់ ដើម្បិរិះរកវិធីថែរក្សា​ និងការព្យាបាលដែល ត្រឹមត្រូវសមស្របតាមស្តង់ដា និងជំនាញវិជ្ជាជីវៈនៃជំងឺមហារីក សុដន់ កោសិការមហារីកមាត់ស្បូន មហារីកស្បូនជាដើម។

ចូរថែសុខភាពរបស់ខ្លួនឱ្យបានល្អ ត្រូវចេះអាណិត ស្រឡាញ់ខ្លួនឱ្យបានច្រើន អាណិតស្រឡាញ់ដល់ក្រុមគ្រួសារ គិតគូរ ដល់ទឹកចិត្តអ្នកដែលអាណិតស្រឡាញ់យើង និងខ្លាចបាត់បង់យើង ព្រោះបញ្ហាទាំងឡាយដែលបានកើតឡើងចំពោះជីវិតយើងហើយនោះ ទោះបីជាល្អក្តី អាក្រក់ក្តី វាមិនអាចសារត្រលប់ថយក្រោយដូច ខ្សែ អាត់សំឡេង ឬខ្សែវីដេអូបាននោះទេ។

ឈុតសៀវភៅ

វគ្គ៦ សង្ស័យ

ពេលធ្វើដំណើរនៅលើដងផ្លូវតែម្នាក់ឯង ខ្ញុំចាប់ផ្តើម គិតខ្វល់ខ្វាយចាក់ស្រែះរាប់មិនអស់ទេ។ មានសំណួរជាច្រើនផុសឡើងក្នុងខួរក្បាលខ្ញុំ​ ​តើខ្ញុំត្រូវចំនាយលុយអស់ប៉ុន្មានទៅ?​ តើខ្ញុំនឹងត្រូវស្លាប់ក្នុងពេលដ៏ខ្លីខាងមុខនេះមែនទេ? កូនខ្ញុំនឹងត្រូវកំព្រាម្ដាយទាំងនៅក្មេងបែបនេះឬ? តើគូរតែប្រាប់ ឬក៏គួរលាក់បាំងគ្រួសារ? តើខ្ញុំអាចបន្ដធ្វើការងាររបស់ខ្ញុំទៀតបានឬទេ? បើខ្ញុំធ្វើការមិនកើតវិញនោះ ខ្ញុំនឹងបាត់បង់ប្រាក់ចំណូល មួយផ្នែកយ៉ាងធំសម្រាប់គ្រួសារជាក់ជាមិនខាន។ ខ្ញុំវង្វេងវង្វាន់ វិលវល់តែម្នាក់ឯងរកចម្លើយមិនឃើញ។ ចំណែកឯមិត្តខ្ញុំវិញ គាត់នៅតែព្យាយាមទូរស័ព្ទមកសួររហូត ប៉ុន្តែខ្ញុំវិញពិតជាមិនដឹងថាត្រូវឆ្លើយតបទៅគាត់យ៉ាងណាទេ។ មុនដំបូងខ្ញុំនៅអេះអុញស្ទាក់ស្ទើរក្នុងចិត្តមិនទាន់ចង់ប្រាប់គាត់នៅឡើយទេ ប៉ុន្តែដោយសារតែគាត់ទទូចសួរដេញដោលខ្ញុំខ្លាំងពេក ទើបខ្ញុំដាច់ចិត្តនិយាយប្រាប់ គាត់តាមដំណើររឿងដែលលោកវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំទាំងអស់ ទៅគាត់ បន្ទាប់មកគាត់ក៏បានសួរខ្ញុំថា៖ “តើចែឯងគិតធ្វើយ៉ាង ម៉េចឥឡូវហ្នឹង?” ខ្ញុំក៏ប្រាប់គាត់ទាំងក្តីបារម្ភក្នុងចិត្ត៖​ “ខ្ញុំចង់ទៅពិនិត្យមើលម្តងទៀតនៅមន្ទីរពេទ្យកាល់ម៉ែត ហើយបើត្រូវវះកាត់ និងព្យាបាលមែន ក៏ធ្វើនៅទីនោះឱ្យស្រាច់បាច់តែម្តងទៅ ឱ្យឆាប់ចប់រឿង ខ្ញុំមិនចង់គិត និងពិបាកចិត្តអ្វីច្រើនលើសពីនេះទៀតទេ!” 

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

No items found.

រៀម សុខចំរើន

នាងខ្ញុំឈ្មោះ រៀម សុខចំរើន ខ្ញុំបានកើតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ហើយក៏ជាកូនស្រីច្បងដែលមានបងប្អូនចំនួន៦នាក់។ ខ្ញុំមានសំណាងណាស់ដែលមានប្អូនៗយល់ចិត្ត ហើយពួកយើង តែងតែជួយទុក្ខធុរៈគ្នាទៅវិញទៅមកដោយក្ដីពេញចិត្ត។សព្វថ្ងៃខ្ញុំធ្វើការជាអ្នកគ្រប់គ្រងសំណងនិងអត្ថប្រយោជន៍ (Compensation & Benefits Manager) នៅផ្នែកធនធានមនុស្សក្នុងក្រុមហ៊ុនឯកជន។

បន្តអាន