ស្អែកម្ដងទៀត

ដាច់ស្តុក

ប្រភេទ៖

លើកទឹកចិត្ត

តម្លៃ USD៖

$ 8.00

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

272

អ្នកនិពន្ធ៖

ថ្ងៃចេញផ្សាយ៖

បោះពុម្ពលើកទី៖

1st

“ស្អែកម្ដងទៀត” គឺជាស្នាដៃទីបួនរបស់ខ្ញុំ បន្ទាប់ពី “សំឡេងខ្សឹប” “ហឫទ័យ” និង “បែបណាទើបល្អ?”។ សៀវភៅថ្មីមួយក្បាលនេះ ក៏ជាប្រភេទសៀវភៅលើកទឹកចិត្តដូចសៀវភៅមុនៗដែរ គ្រាន់តែខ្ញុំបានសរសេរផ្ដោតលើប្រធានបទរួមមួយ គឺ “ក្ដីសង្ឃឹម”   ដែលបង្កប់នៅក្នុងប្រលោមលោក

ខ្នាតខ្លី និងអត្ថបទទាំងអស់ដែលស្ថិតនៅក្នុងសៀវភៅទាំងមូល ពោលគឺ ដរាបណាថ្ងៃស្អែកនៅតែមាន យើងត្រូវតែមានសង្ឃឹមជានិច្ចក្នុងការរស់នៅឱ្យបានល្អប្រសើរជាងមុន។ 

ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្រុមការងារ សៀវភៅជីវិត ដែលបានសហការបោះពុម្ពសៀវភៅមួយក្បាលនេះឡើង ក៏ដូចជាអរគុណដល់មនុស្សគ្រប់គ្នា ដែលតែងតែគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។ ខ្ញុំបានដាក់បេះដូងក្នុងការសរសេរ ដោយគ្រាន់តែសង្ឃឹមថា អ្នកអានរបស់ខ្ញុំ អាចមានថ្ងៃស្អែកដ៏មានន័យ។ សន្យានឹងខ្ញុំណា ថាក្រោយពេលអានចប់សៀវភៅមួយក្បាលនេះហើយអ្នកនឹងមានសុទិដ្ឋិនិយមក្នុងជីវិតកាន់តែច្រើនឡើង៕ 

ឈុតសៀវភៅ

No items found.

រៀនកែប្រែកំហុស

“ស្រឡាញ់ខ្លួនឯង” ជាឃ្លាដែលយើងឧស្សាហ៍ឮ ឬជាឃ្លាដែលយើងតែងប្រាប់ខ្លួនឯងរឿយៗ ប៉ុន្តែទង្វើរបស់យើងច្រើនតែព្រងើយនឹងសម្ដីមួយនេះ។ កាលពីមុន ខ្ញុំតែងយល់ថា ធ្វើខ្លួនឱ្យសប្បាយគឺគ្រប់គ្រាន់ហើយសម្រាប់ការស្រឡាញ់ខ្លួនឯង ប៉ុន្តែខ្ញុំភ្លេចទៅហើយថា រឿងសប្បាយៗអស់ទាំងនោះ អាចផ្ដល់ទុក្ខទោសដល់ជីវិតរបស់ខ្លួនឯង។ 

ពេលខ្លះខ្ញុំសប្បាយនឹងរៀន សប្បាយនឹងធ្វើការ ឬសប្បាយនឹងការកម្សាន្ដនានា រហូតខកខានញ៉ាំអាហារញ៉ាំមិនសូវទៀងទាត់ យូរទៅលែងអីនឹងឈឺក្រពះ ហើយជួនកាលក៏ធ្វើរឿងអស់នោះដល់យប់ជ្រៅ ឬដាច់យប់ ធ្វើឱ្យគេងមិនបានគ្រប់គ្រាន់។ ពេលខ្លះខ្ញុំសប្បាយនឹងការជួបជុំ ផឹកស៊ីហួសហេតុមិនគិតខ្វល់ដល់សុខភាព

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

No items found.

បន្តអាន