វាមិនសំខាន់ទេថាពួកយើងនឹងស្គាល់គ្នាអាចមានឱកាសជួបគ្នាឬអត់។ រឿងដែលសំខាន់នោះគឺអ្នកនឹងអាចចងចាំបំណែកណាមួយនៃ “សំឡេងខ្សឹប” របស់ខ្ញុំដែលប៉ះដល់បេះដូងរបស់អ្នក។ គ្មាននរណាម្នាក់អាចនៅលើលើកទឹកចិត្តអ្នកគ្រប់ពេលវេលានោះទេ ព្រោះនៅពេលណាមួយ គ្រប់គ្នាគង់តែចាកចេញទៅដោយចៀសមិនបាន។ ដូច្នេះហើយទោះជាមិនអវត្តមានខ្ញុំក៏ដោយ “សំឡេងខ្សឹប” នឹងនៅតែស្ថិតជាមួយអ្នករាល់ពេលដែលអ្នកជួបបញ្ហាដូចបទនិពន្ធណាមួយរបស់ខ្ញុំដែរ។
“ជីវិតនេះ គឺពោរពេញទៅដោយបញ្ហាតែអ្នកត្រូវខ្សឹបប្រាប់ខ្លួនឯងថាបើគេឆ្លងកាត់បាន ខ្ញុំក៏អាចឆ្លងកាត់បានដូចគ្នា!”
ធ្លាប់ស្អប់គេទាំងដែលមិនធ្លាប់ស្គាល់គេដែរទេ?
ធ្លាប់វិនិច្ឆ័យអ្នកដទៃតាមអារម្មណ៍ខ្លួនឯងដែរទេ?
ខ្ញុំពីមុនគឺបែបនេះ ។ ខ្ញុំតែងវាយតម្លៃអ្នកដទៃដោយផ្អែកតាមអារម្មណ៍របស់ខ្ញុំ។ ពេលខ្លះ ខ្ញុំទើបតែឃើញគេលើកដំបូងក៏ម៉ៃពីអត្តចរិតរបស់គេភ្លាម។ ជួនកាល ដោយសារខ្ញុំធ្លាប់ជួបអ្នកមុនដែលមានឬកពាសម្ដីសំដៅស្រដៀងគេ ទើបគិតថាគេមានចរិតមិនល្អបែបនោះដែរ។
ឆ្លងកាត់បទពិសោធស្គាល់មនុស្សកាន់តែច្រើន