កំណត់ហេតុពណ៌ស្វាយ

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.00

តម្លៃ KHR៖

28,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

258

អ្នកនិពន្ធ៖

ម៉ៅ ចាន់រស្មី

ថ្ងៃចេញផ្សាយ៖

Jan 2021

បោះពុម្ពលើកទី៖

2nd

ទំព័រសៀវភៅប្រៀបដូចទំព័រជីវិតដែលលាក់ទុកនូវអាថ៌កំបាំងរាប់មិនអស់ គ្រប់យ៉ាងចាប់ផ្តើមឡើងដោយចង្វាក់រាំដ៏ស្និទស្នាល សំឡេងតូរតន្រ្តីដ៏ពិរោះ ជាមួយនឹងកែវភ្នែកស្នេហាដ៏ផ្អែមល្ហែម។ 

ខ្ញុំហាក់ដូចជាកំពុងស្ថិតនៅក្នុងអារម្មណ៍មួយដ៏ស្រពិចស្រពិលរហូតដល់មិនដឹងថាខ្ញុំកំពុងស្ថិតនៅក្នុងការយល់សប្តិ ឬក៏ជាការពិត។ 

គេប្រៀបដូចជាស្រមោលដ៏ចម្លែកដែលអន្ទោលតាមខ្ញុំគ្រប់ទីកន្លែង ខ្ញុំអាចស្តាប់ឮសម្លេងបេះដូងរបស់គេគ្រប់ពេលវេលា ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាគេជានរណា? 

សៀវភៅកំណត់ហេតុពណ៌ស្វាយបាននាំផ្លូវឱ្យខ្ញុំបានជួបនឹងគេជាថ្មីម្តងទៀតដោយសារកម្លាំងអធិដ្ឋានដ៏អស្ចារ្យដែលគ្មានឥទ្ធិពលអ្វីអាចមកបំបែកពួកយើងបានឡើយ។

ឈុតសៀវភៅ

វគ្គ៣ សៀវភៅកំណត់ហេតុ

“កំណត់ហេតុពណ៌ស្វាយ” ជាអក្សរធំៗ ដែលធ្លាក់យ៉ាងស្អាតនៅលើទំព័រដំបូងនៃសៀវភៅចំណាស់នេះ។ ខ្ញុំមិនដឹងថាហេតុអី ទើបបេះដូងរបស់ខ្ញុំវាលោតស្ទើរតែផ្ទុះចេញមកខាងក្រៅ នៅពេលដែលខ្ញុំសម្លឹងមើលតួអក្សរនេះភ្លាម។ ដៃដែលកំពុងកាន់សៀវភៅ ចាប់ផ្ដើមញ័រតិចៗ ស្របពេលដែលសន្លឹកសៀវភៅបើុងរវិចតាមកម្លាំងខ្យល់ ដែលបក់ចូលមកយ៉ាងខ្លាំងតាមមាត់បង្អួច រហូតខ្ញុំត្រូវបិតភ្នែកមួយសន្ទុះទើបខ្យល់ស្ងប់ទៅវិញ។ ចម្លែកណាស់! សុខៗមេអំបៅតូចៗ មិនដឹងចូលមកតាំងពីពេលណា ហោះមកព័ទ្ធជុំវិញខ្ញុំជាថ្មីម្ដងទៀត ប្រៀបបីដូចជាលម្អងផ្កាបាចសាចក្នុងលំហ អបអរសាទរនឹងខ្ញុំអ៊ីចឹង។ ​មួយសន្ទុះមេអំបៅ

មួយក្បាលហោះមកទុំលើទំព័រសៀវភៅដែលខ្ញុំកំពុងកាន់ ទីបំផុតខ្ញុំដាច់ចិត្តបើកទំព័រមួយទៀតដោយយឺតៗ…

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

បុរសឈុតពណ៌ស

កំណត់ហេតុពណ៌ស្វាយ ភាគ២

ម៉ៅ ចាន់រស្មី

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។  

បន្តអាន