បុរសឈុតពណ៌ស

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.5

តម្លៃ KHR៖

30,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

220

អ្នកនិពន្ធ៖

ម៉ៅ ចាន់រស្មី

ថ្ងៃចេញផ្សាយ៖

March 2023

បោះពុម្ពលើកទី៖

2nd

មានតែរឿងពីរយ៉ាងគត់ដែលខ្ញុំដឹងពីគេ... ទីមួយគេជាបុរសក្នុងឈុតពណ៌ស... ហើយទីពីរ គេមានឈ្មោះថា... “តារាវុធ”

ជីវិតជាអ្នកឌីហ្សាញន័រសម្លៀកបំពាក់ដ៏សាមញ្ញម្នាក់ ចាប់ផ្តើមប្រែប្រួល រញ៉េរញ៉ៃ  ចាប់ពីថ្ងៃដំបូងដែលបុរសម្នាក់ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ស ប្រាកដខ្លួនឡើង នៅចំកណ្តាលបន្ទប់អាផាតមិនតូចរបស់ខ្ញុំ...ជាមួយហេតុផលមួយឃ្លាថា ការណ៍ដែលគេមកនេះ គឺដើម្បីជួយខ្ញុំ។

ឈុតសៀវភៅ

វគ្គ២ បុរសឈុតពណ៌ស

អាយ!

ខ្ញុំស្រែកអស់ទំហឹង ក្រឡេកឃើញថូផ្កាមួយក្បែរទ្វារ ក៏ឈោងដៃ គប់តម្រង់គេយ៉ាងរហ័ស! 

ប្រាវ!

សំឡេងថូផ្កាបែកលាន់ស្រួយស្រែស តែ… រាងកាយរបស់គេហាក់ដូចជាគ្មានប៉ះពាល់អ្វីទាំងអស់! ថូបែរជាហោះកាត់ផ្ទៃមុខគេ ទៅបុកជញ្ជាំងបន្ទប់នៅពីក្រោយខ្នង បែកខ្ចាយទៅវិញ! 

រាងកាយដែលខ្ញុំមើលឃើញច្បាស់មុននេះ ប្រែជាព្រាលៗ ហើយថ្លាដូចជាកញ្ចក់អាចឆ្លុះមើលទៅឃើញគ្រប់យ៉ាងដែលនៅពីក្រោយខ្នងគេបាន។ 

ខ្ញុំចំហរមាត់ធ្លុង… បានន័យថាបុរសស្លៀកឈុតពណ៌សនេះមិនមែនជា…មនុស្សទេ!

ខ្ញុំនឹកដល់វិធីដេញអារក្សដែលខ្ញុំធ្លាប់ប្រើបានផលពីមុនមក។

“ក្នុងព្រះនាមព្រះអង្គម្ចាស់យេស៊ូគ្រីស្ទ យើងបញ្ជាឱ្យវិញ្ញាណអាក្រក់ឯងចេញឥឡូវនេះភ្លាម! ចេញ!” 

តែពេលបើកភ្នែកឡើង… គេនៅតែមិនព្រមទៅណា។ 

“ម៉េចក៏មិនចេញទៀត…?” ខ្ញុំចង់តែយំទេពេលនេះ។

“ខ្ញុំមិនមែនវិញ្ញាណអាក្រក់ផង​ នាងដេញយ៉ាងម៉េចចេញ?” វិញ្ញាណមនុស្សប្រុសមុខសថ្ពាល់ខួច ញញឹមដាក់ខ្ញុំ។

ដឹងថាគេមិនមែនជាមនុស្សធម្មតាហើយ ដេញក៏មិនចេញទៀត ខ្ញុំមានតែចេញខ្លួនឯង! តែបើកទ្វារយ៉ាងណាក៏បើកមិនចេញ! ខ្ញុំបិទភ្នែកជិត ស្រែកបណ្តើរ ប្រឹងបើកទ្វារបណ្តើរ។ ទ្វារអត់ចាក់គន្លឹះទេ ម៉េចក៏បើកមិនចេញ? 

“មិនបាច់រត់នាំតែហត់ទេ ទោះរត់ទៅដល់ណា ក៏នាងគេចពីខ្ញុំមិនរួចដែរ!”

ខ្ញុំងាកមកសួរគេទាំងឈររួញខ្លួនក្បែរទ្វារ “ចុះគាត់ឯងតាមខ្ញុំធ្វើអី?”

“ប្រាកដជាមានការណ៍ហើយ!”

“មានការណ៍អី? ខ្ញុំមិនដែលស្គាល់គាត់ឯងទេ!”

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

កំណត់ហេតុពណ៌ស្វាយ ភាគ២

កំណត់ហេតុពណ៌ស្វាយ

ម៉ៅ ចាន់រស្មី

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។  

បន្តអាន