ឡាំ ឡាយ

ឡាំ ឡាយ បានកើតនៅក្នុងគ្រួសារកសិករមួយនៅក្នុងខេត្តសៀមរាប។ គាត់ជានិសិត្សបរិញ្ញាបត្រ ផ្នែកគ្រប់ធុរកិច្ច និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ក្រៅពីការសិក្សាគាត់ជាបុគ្គលិកតាមអង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លេស។ 

ឡាយតែងតែចង់ចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់យុវជនតាមរយៈការសរសេរ និងការចែករំលែកក្នុងកម្មវិធីចែករំលែកនានា ឬកម្មវិធីអំណានយុវជន។ 

ស្នាដៃសៀវភៅដំបូងរបស់គាត់មានឈ្មោះថា “ទស្សនៈផ្ដាច់ផ្លូវក្រោយ”។ គាត់មានចំណង់ចំណូលចិត្តស្រឡាញ់ទស្សនវិជ្ជាតាំងពីក្មេង។ 

គាត់សរសេរសៀវភៅបែបទស្សនវិជ្ចាដែលឆ្លុះបញ្ជាំងអំពីជីវិត សង្គម និងការដឹកនាំព្រោះថាគ្រប់យ៉ាងសុទ្ធតែមានពន្លកចេញពីអ្នកទស្សនវិជ្ជា។ អ្នកទស្សនវិជ្ជា គឺជាចង្កូតសង្គម។ 

ឡាយមានកម្លាំងលើកទឹកចិត្តពីខ្លួនឯង ស្របពេលជាមួយនឹងការគាំទ្រពីក្រុមការងារសៀវភៅជីវិត។ គាត់ចង់ឃើញភាពរួបរួមសាមគ្គីនៅក្នុងសង្គម ហើយមនុស្សម្នាក់ៗមានការស្គាល់ខ្លួនឯងកាន់តែច្បាស់។ ឆាប់ៗនេះនឹងមានសៀវភៅភាពជាអ្នកដឹកនាំ ចេញជាភាសាខ្មែរ។

No items found.

បន្តភ្ជាប់ទំនាក់ទំនង

វេបសាយផ្ទាល់ខ្លួន