«ទីបញ្ចប់នៃយីៃងទាំងពីរ» ជាស្នាដៃមួយដែលនិយាយអំពី ឆាកជីវិតដ៏ជូរចត់ កម្សត់ វេទនា របស់ក្មេងស្រីម្នាក់ដែលបង្កឡើង ដោយគ្រួសារនាងផ្ទាល់។ គ្រប់គ្នាអាចនឹងគិតថា នាងជាក្មេងស្រីដែល មានសំណាង ព្រោះបានកើតមកជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ អភិជន។ មិនមានអ្នកណានឹកស្មានដល់ថា ចំពោះនាង វាគឺជានរក នៅក្នុងឋានសួគ៌នោះឡើយ។ ទោះយ៉ាងណា នាងមិនដែលចុះចាញ់ នាងមិនដែលបោះបង់ ហើយនាងក៏មិនដែលនឹកនាចង់សម្លាប់ខ្លួន។ នាងតែងតែរឹងមាំ តែងតែតស៊ូប្រឹងរស់ព្រោះតែពាក្យថា «កតញ្ញូ» ហើយក៏ព្រោះតែភាពកតញ្ញូរបស់នាងនេះហើយ ដែលធ្វើឱ្យនាងបាន ជួបនឹងបុរសដ៏ល្អម្នាក់ ជាបុរសដលស្ម័គ្រចិត្តទទួលយកគ្រប់យ៉ាង ក្នុងជីវិតនាង និងព្រមលះបង់គ្រប់យ៉ាងដើម្បីទាញនាងចេញពីនរក មួយនេះ។
នៅពេលអ្នកកំពុងអានរឿងនេះ អ្នកអាចនឹងមានកូនចិត្តមួយ គិតថា វាគ្រាន់តែជារឿងប្រតិដ្ឋរបស់អ្នកនិពន្ធ ប៉ុន្ដែ... មានការពិតជា ច្រើនដែលហួសពីការស្មានរបស់យើងរាប់រយដង។ ដោយស្មោះត្រង់ ស្នាដៃមួយនះ ជាស្នាដៃដែលធ្វើឱ្យខ្ញុំមានអារម្មណ៍សោកសៅខ្លាំងបំផុត និងចំណាយថាមពលខួរក្បាលសឹងខ្សោះអស់ពីខ្លួនពេលសរសរ ដែលជាហេតុធើ្វឱ្យខ្ញុំសម្រេចទុកស្នាដៃនេះចោលម្តងហើយម្តងទៀត។
«ទីបញ្ចប់នៃយើងទាំងពីរ» មិនមែនជារឿងស្នេហាផ្អែមល្ហែម ប៉ុន្តែជាស្នេហាដែលមិនថាពួកគេបែកគ្នាប៉ុនា្មនដងនោះទេ ក៏ពួកគេ នៅតែត្រលប់មកកាន់ដៃគ្នាជាថី្ម បំពេញន័យឱ្យជីវិតគ្នាទៅវិញទៅមកដដែល។
ខ្ញុំក៏សង្ឃឹមថា អ្នកនឹងបានរៀនសូត្រពីជីវិតក្មេងស្រីដ៏រឹងមាំម្នាក់នេះ ហើយអ្នកនឹងដឹងថា ក្នុងនាមជាឪពុកម្ដាយដែលមានទំនួល ខុសត្រូវ អ្នកគួរចិញ្ចឹម និងគួរផ្តល់កី្តស្រលាញ់ដល់កូនដោយរបៀបណា៕
[...] លើលោកនេះ ខ្ញុំមិនខ្លាចអ្វីទាំងអស់ក្រៅពីខ្លាចម៉ាក់វ៉ៃ!
ខុ្ញំជាកូនទីពីរក្នុងចំណោមកូនបីនាក់ និងជាកូនស្រីតែម្នាក់នៅ ក្នុងគ្រួសារអ្នកជំនួញអចលទ្រព្យមានលុយវាល់លាន។ ជាកូនស្រីតែ ម្នាក់ក្នុងគ្រួសារអភិជន ប្រៀបដូចជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំ គ្រួសារប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះ។
ខ្ញុំជាកូនសម្អប់ប្រចាំគ្រួសារ!
បា៉ម៉ាក់ដាក់ឈ្មោះបងប្រុសខ្ញុំថា «មង្គលពេជ្រ» ដាក់ឈ្មោះ ប្អូនប្រុសខំ្ញុថា «មង្គលតេជះ» តែខំុ្ញ បែរជាមានឈ្មោះថា «តុលា» ឆ្កុយខុសគេខុសឯង ហើយអ្នកផ្ទះហៅខំ្ញុតែ «ខ្លា» ឬ «មីខ្លា» ដាច់ សាច់ទៅទៀត។
តែនិយាយទៅ កុំថាឡើយអ្នកផ្ទះដែលស្អប់ខ្ញុំ សូម្បីខ្ញុំខ្លួនឯងក៏ស្អប់ខ្លួនឯងដែរ។
ខំ្ញុកើត ថ្ងៃសុក្រ ទី១៣ ខែតុលា ជាថ្ងៃដែលមនុស្សភាគច្រើនជឿ ថាជាថ្ងៃដ៏មហាសែនចង្រៃ។ ថ្ងៃដែលខំ្ញុកើត បា៉ខ្ញុំដែលដឹកយាយ និង តាខាងម្តាយខ្ញុំមកមើលម៉ាក់នៅពេទ្យ បានជួបគ្រោះថ្នាក់ចរាចរណ៍។ យាយនិងតាបានបាត់បង់ជីវិតភ្លាមៗ ចំណែកបា៉មានរបួសធ្ងន់ ត្រូវសម្រាកព្យាបាលនៅពេទ្យសឹងតែកន្លះឆ្នាំទម្រាំជាសះស្បើយ។ គ្រប់គ្នា ពិសេសគឺម៉ាក់ គិតថាខ្ញុំគឺជាកូនដែលនាំភាពចង្រៃមកឱ្យគ្រួសារ តាំងពីថ្ងៃចេញមកឃើញពន្លឺថ្ងៃភ្លាម!
ជីវិតខ្ញុំរស់មិនស្មើនឹងសត្វចិញ្ចឹមមួយក្បាលនៅក្នុងផ្ទះផង!