ចិញ្ចៀនត្បូងមរកត

ដាច់ស្តុក

ប្រភេទ៖

ស៊ើបអង្កេត

តម្លៃ USD៖

$ 8

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

364

អ្នកនិពន្ធ៖

ម៉ៅ ចាន់រស្មី

ថ្ងៃចេញផ្សាយ៖

Oct 2025

បោះពុម្ពលើកទី៖

1st

ចិញ្ចៀនត្បូងមរកតពណ៌បៃតងស្រងាត់ ដូចជាព្រៃក្រាស់ក្រោមទឹកសន្សើម កំពុងជះពន្លឺ ភ្លឺចិញ្ចាច ចេញពីក្នុងប្រអប់ឈើបុរាណមួយ ដែលមានសាច់កម្ញីទ្រពីខាងក្រោម និងផ្ទៃកញ្ចក់ក្រាស់គ្របបាំងពីខាងលើឆ្លុះឱ្យយើងអាចមើលឃើញនូវសម្រស់ដ៏ស្រស់ស្អាតគ្មានពីរ នៃចិញ្ចៀន ដែលបានត្រឹមតែជះពន្លឺ លម្អផ្ទៃបន្ទប់ តែត្រូវបានគេកប់ចោលទៅតាមអនុស្សាវរីយ៍ដែលពុំមាននរណាចង់នឹកដល់ទាល់តែសោះ ព្រោះចិញ្ចៀនមួយវង់នេះគឺជាសាក្សីនៃក្តីស្នេហាដ៏ចាក់ស្រេះ អំពើបាបដ៏ខ្មៅងងឹត ដែលចងរឹតមនុស្សជាច្រើន ឱ្យជាប់អន្ទាក់នៃអតីតកាល។ ទោះបីជាចិញ្ចៀន ត្រូវបានគេបិទវាទុកចោល តែគេមិនអាចកប់នូវរឿងរ៉ាវដែលបានកើតឡើងឱ្យស្លាប់ទៅបានឡើយ។ ហើយទីបំផុត វត្តមានមនុស្សស្រីម្នាក់ នឹងចូលមកក្នុងផ្ទះនេះម្តងទៀត… ហើយនឹងសើរើរឿងរ៉ាវនេះឡើងមកវិញម្តងទៀត…  ស្របពេលដែលបុគ្គលម្នាក់ នឹងព្យាយាមលាក់វាឱ្យដល់ទីបញ្ចប់។ ដើម្បីកែប្រែវាសនានៃអនាគត ហើយដើរចេញពីអតីតកាលបាន មានតែការសម្រេចចិត្តមួយប៉ុណ្ណោះ ថាការពិត ហើយនិងស្នេហា មួយណាសំខាន់ជាង។ 

‍

ឈុតសៀវភៅ

វគ្គ១ ជននវាគត

“ពេលដែលយើងដឹងថាជីវិត គឺដូចជាសំណេរ ដែលមិនអាចវិលត្រលប់ក្រោយ ដើម្បីកែវាសារជាថ្មីម្តងទៀតនោះ យើងក៏ចាប់ផ្តើមសរសេរដោយយកចិត្តទុកដាក់បំផុត!” 
ខ្ញុំគិតក្នុងចិត្ត ស្របពេលដែលទម្លាក់ចង្កាលើបង្អួចឡានឈ្នួល ដែលបើកកញ្ចក់អស់ ញញឹមស្រស់ ស្រង់ក្លិនក្រអូបនៃធម្មជាតិក្នុងអាកាសធាតុត្រូពិក ដែលខ្ញុំចូលចិត្តបំផុត ក្រោយពីរស់នៅ និងធំធាត់ក្នុងបច្ចិមប្រទេស អស់ជាងម្ភៃឆ្នាំមកនេះ។ 
នេះជាលើកទីមួយហើយ ដែលខ្ញុំធ្វើដំណើរតែម្នាក់ឯង តែមិនមែនជាលើកទីមួយទេ ដែលខ្ញុំត្រូវអង្គុយនៅកៅអីបាំងក្រោយនៃរថយន្ត ហើយសម្លឹងមើលទេសភាពដែលខ្ញុំមិនធ្លាប់ស្គាល់ ទៅកាន់គោលដៅដែលខ្ញុំមិនធ្លាប់ឮ។ ផ្ទុយទៅវិញវាជាលើកទី៣៣ហើយ បើតាមការកត់ត្រាទុករបស់ខ្ញុំ។ លើកទី៣៣នៃការធ្វើដំណើរទៅកាន់កន្លែងថ្មីមួយ ដោយដឹងថា វាគ្រាន់តែជាទីចំណតបណ្តោះអាសន្ន

‍

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

អព្ភូតស្នេហ៍ទ្វេគូ

បុរសឈុតពណ៌ស ភាគ២

បុរសឈុតពណ៌ស

កំណត់ហេតុពណ៌ស្វាយ ភាគ២

កំណត់ហេតុពណ៌ស្វាយ

ម៉ៅ ចាន់រស្មី

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។  

បន្តអាន