កំណត់ហេតុពណ៌ស្វាយ ភាគ២

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.50

តម្លៃ KHR៖

30,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

258

អ្នកនិពន្ធ៖

ម៉ៅ ចាន់រស្មី

ថ្ងៃចេញផ្សាយ៖

Apr 2021

បោះពុម្ពលើកទី៖

1st

គូស្នេហ៍ស្ម័គ្រស្មោះមួយគូបានត្រលប់មកជួបគ្នាម្តងទៀតដោយសារកម្លាំងអធិដ្ឋាន តែទីបំផុតពួកគេក៏ត្រូវបែកគ្នា ដោយសារតែកម្លាំងអធិដ្ឋាននោះដែរ។ 

ពាក្យសន្យាដោយតំណក់លោហិតក្នុងអតីតជាតិត្រូវការប្តូរដោយពាក្យសច្ចៈក្នុងជាតិថ្មី។ 

គ្រប់យ៉ាងជាការកំណត់ទុកនៃជោគវាសនា ប៉ុន្តែនៅមានសៀវភៅកំណត់ហេតុមួយក្បាលទៀតដែល លីឡាមិនទាន់បានអាន ហើយដំណោះស្រាយជីវិតនៅទីបញ្ចប់គឺស្ថិតនៅលើកំណត់ហេតុនេះហើយ។ 

ឈុតសៀវភៅ

វគ្គ១ កំណត់ហេតុទីពីរ

ក្នុងនេះគឺជា… សៀវភៅ!

វាជាសៀវភៅមួយក្បាល ដែលមានពណ៌ស្វាយដូចគ្នានឹងកំណត់ហេតុចាស់របស់ខ្ញុំដែរ តែមានសភាពថ្មីជាង!​ សុខៗអារម្មណ៍ជាច្រើនដែលកប់ជ្រៅក្នុងចិត្ត ក៏ត្រូវបានគាស់កកាយឱ្យភ្ញាក់ឡើងដំណាលគ្នា។ ដ្បិតតែរយៈពេលមួយឆ្នាំកន្លងផុតទៅហើយ តែអារម្មណ៍ដេលដក់ជាប់នឹងសៀវភៅកំណត់ហេតុពណ៌ស្វាយមិនដែលរសាយឡើយ។ រាល់ពេលដែលដៃខ្ញុំចាប់កាន់សៀវភៅថ្មី អារម្មណ៍ខ្ញុំតែងតែនឹកដល់អតីតកាលដ៏ស្រស់ស្អាតមួយនោះ គ្មានថ្ងៃបំភ្លេចបាន។ រឿងខ្លះវាមានរយៈពេលខ្លីបំផុត តែបែរជាអាចឱ្យយើងចងចាំបំផុតទៅវិញ…

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

អព្ភូតស្នេហ៍ទ្វេគូ

បុរសឈុតពណ៌ស ភាគ២

បុរសឈុតពណ៌ស

កំណត់ហេតុពណ៌ស្វាយ

ម៉ៅ ចាន់រស្មី

ឆ្នាំ ១៩៩៥ ខ្ញុំបានចាប់កំណើតនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងគ្រួសារតូចមួយដែលមានម្តាយជាអ្នកនិពន្ធប្រលោមលោក និងឪពុកជាយោធាក្រុង។ ខ្ញុំជាកូនទោលក្នុងគ្រួសារ តែដោយហេតុថាឪពុកម្តាយរបស់ខ្ញុំបានរស់នៅបែកពីគ្នា ទើបខ្ញុំចំណាយពេលតាំងពីកុមារភាព ជាមួយតែម្តាយប៉ុណ្ណោះ។

ខ្ញុំតែងតែជាក្មេងស្រីសាមញ្ញម្នាក់ដែលចូលចិត្តអានប្រលោមលោក និងទស្សនាភាពយន្ត រហូតមកដល់ពេលនេះក៏នៅតែមិនប្រែប្រួល ទើបសៀវភៅ និងភាពយន្តបានក្លាយជាចំណែកដ៏ធំមួយក្នុងជីវិតខ្ញុំ។ កាលពីកុមារ ខ្ញុំមិនធ្លាប់ដឹងទេថាខ្លួនឯងចូលចិត្តអ្វីឱ្យច្បាស់លាស់ ដឹងត្រឹមថា ខ្ញុំស្រឡាញ់សិល្បៈ និងការចែករំលែក។ ថ្ងៃណាក៏ខ្ញុំរាំ ច្រៀង គូរគំនូរ និងដើរចែកផ្លែឈើឱ្យក្មេងៗក្បែរផ្ទះ ដើម្បីឱ្យគេព្រមស្តាប់និងមើលការសម្តែងរបស់ខ្ញុំ។  

បន្តអាន