នេះជារឿងពិតរបស់ស្ត្រីវ័យក្មេងកម្ពុជាម្នាក់ដែលបានជម្នះតតាំងជាមួយនឹងបទដ្ធានសង្គម ហើយជាលិទ្ធផលជាងបានក្លាយជាជនគំរូ និងជាអ្នកលើកទឹកចិត្តដល់ស្ត្រីវ័យក្មេងជាច្រើននាក់។ ភាពធំធាត់នៅលើកោះមួយតាមដងទន្លេបាសាក់ជីវភាពសាមញ្ញខុសឆ្ងាយពីជីវិតស៉ីវិល័យ និងរស់នៅក្រោមគំនាបប្រពៃណីទំនៀមទម្លាប់ និងគំនិតដ៏ចាស់គំរឹលរបស់សង្គម រឿងរ៉ាវរបស់ “ថាវរី” គឺជាផ្នែកមួយដែលបានបណ្តុះស្មារតី និងលើកទឹកចិត្តដល់ស្ត្រីនៅជុំវិញពិភពលោក។
ខណៈពេលដែលប្រទេសកម្ពុជាទើបតែងើបពីភ្លើងសង្គ្រាម ជីវិតនៅតាមជនបទភាគច្រើនបានវិលត្រឡប់ឱ្យកូនចៅឆាប់រៀបការ មានកូន ការប្រកបមុខរបរធ្វើស្រែចម្ការជាគ្រួសារ និង ការគោរពតាមការសម្រេចចិត្តរបស់ចាស់ទុំ ទាំងដែលយើងជាក្មេងមិនសូវមានសិទ្ធិបញ្ចេញយោបល់អ្វីទាំងអស់។
ប៉ុន្តែដោយមានការគាំទ្រពីឪពុកម្តាយរបស់នាង ដែលពួកគាត់ធ្លាប់បានកុមារភាពដ៏លំបាកនាសម័យសង្គ្រាម ថាវរីត្រូវបានបង្រៀនឱ្យស្គាល់ពីតម្លៃនៃការអប់រំដែលវាជាមធ្យោបាយតែមួយគត់នៃការបំបែកខ្លួនចេញពីភាពល្ងង់ខ្លៅ និងបង្កើតភាពជាម្ចាស់ការលើជោគវាសនារបស់ខ្លួននាងផ្ទាល់។
តាមរយៈសាច់រឿងរបស់នាង នាងបានបំផុសនិងលើកទឹកចិត្តដល់ស្ត្រីជាច្រើនឱ្យមានភាពជឿជាក់លើខ្លួនឯង ដឹកនាំជីវិតទៅរកក្តីស្រមៃ ជាពិសេស សេរីភាព ឯករាជ្យ និងអនាគតដ៏ត្រចះត្រចង់ដែលពួកគេចង់បាន។
គំនាបរបស់ប្រពៃណីខ្មែរមកលេីស្ត្រីដែលថាស្រ្តីមិនចាំបាច់ទទួលការអប់រំច្រើនទេ ពីព្រោះស្រ្តីមិនអាចធ្វេីអ្វីបានច្រេីន ជាជាងការនៅមេីលថែរក្សារផ្ទះសម្បែងនិងកូនៗប៉ុណ្ណោះ។ នេះគឺជាវប្បធម៌ដែលមិនស្មើរភាពមួយដែលសិទ្ធអំណាចត្រូវផ្តល់ទៅអោយបុរសច្រេីនជាង។ នៅក្នុងប្រទេសមួយដែលលុយអាចទិញអ្វីៗបាន អ្នកដែលមានលុយនិងមានអំណាច ដែលភាគច្រេីនគេនិយាយថាបេីមានលុយមានអំណាច ចង់ហៅខ្មោចអោយមកកិនម្សៅក៏បានដែរ។