បើទោះបីជីវិតធ្លាប់ឆ្លងកាត់ឧបសគ្គដែលនឹកស្មានមិនដល់ជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែការតស៊ូ និងភាពអត់ធ្មត់នៅតែអាចធ្វើឱ្យជីវិត សិលា និងកញ្ចនាបន្តជម្នះនូវរាល់បញ្ហានានាដែលចូលមកក្នុងជីវិត ហើយពួកគេទាំងពីរមិនដែលរាថយចំពោះភាពលំបាកម្តងណាឡើយ។
ជីវិតថ្មីមិនមែនមានន័យថា ស្លាប់ហើយ កើតមកវិញម្ដងទៀតនោះទេ ប៉ុន្ដែគឺជាជីវិតដែលហ៊ានដើរចេញពីកន្លែងដែលគ្មានអ្នកផ្ដល់តម្លៃឱ្យ ហើយហ៊ានប្រថុយទៅស្វែងរកកន្លែងថ្មី ព្រមទាំងត្រៀមចិត្តហ៊ានទទួលយកគ្រប់យ៉ាង ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ។
ជីវិតរបស់សិលា និងកញ្ចនានៅតែបន្តជួបឧបសគ្គម្តងហើយ ម្តងទៀត។ តើពួកគេទាំងពីរបន្តដោះស្រាយបញ្ហាជីវិត ហើយអាចសម្រេចក្ដីស្រមៃរបស់ពួកគេដោយរបៀបណា?