កាពីទែនជីវិតភាគ​ ២

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 8.00

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

342

អ្នកនិពន្ធ៖

ថុន ថាវរី

ថ្ងៃចេញផ្សាយ៖

បោះពុម្ពលើកទី៖

2nd

មនុស្សស្ទើរតែគ្រប់គ្នាបានឆ្លងកាត់ពេលវេលាដ៏លំបាកក្នុងដំណាក់កាលណាមួយនៃជីវិត មិនថាជីវិតគ្រួសារ ការសិក្សា ស្នេហា ការងារ មិត្តភាព ហើយបញ្ហាទាំងអស់នេះបានលាតត្រដាងនៅក្នុងសាច់រឿងមួយនេះ។

ការពុះពារដើម្បីទៅដល់ក្ដីស្រមៃ ការរៀនទទួលស្គាល់កំហុស និងការផ្ដល់នូវការអភ័យទោស។ ដោយការឆ្លងកាត់នូវបញ្ហា ជីវិតនឹងទទួលបាននូវបទពិសោធ។ ដោយមានកម្លាំងជំរុញចិត្ត យើងនឹងមានថាមពលក្នុងការពុះពារ។ មានការពុះពារអត់ធ្មត់ គោលដៅឆ្ងាយយ៉ាងណាក៏គង់តែអាចទៅដល់។ ដោយសារតែការទទួលស្គាល់កំហុស ទើបយើងមានឱកាសដើម្បីកែប្រែ និងដោយសារតែយើងព្រមអភ័យទោស ទើបជីវិតអាចចាប់ផ្ដើមថ្ងៃថ្មីដោយស្នាមញញឹម។

ឈុតសៀវភៅ

No items found.

ជំពូក១៥​ ថ្ងៃពិសេសក្នុងក្ដីស្រមៃ

នៅពេលដែលដៃខ្ញុំទទួលយកសញ្ញាបត្រនោះ អារម្មណ៍ពេលនោះគឺ ពិតជារំភើបរកថាមិនត្រូវ។ ខ្ញុំសម្លឹងទៅថមដែលអង្គុយនៅខាងក្រោយ គាត់បានលើកដៃធ្វើជាសញ្ញាបេះដូងដាក់ខ្ញុំ។ ពេលនេះកម្លាំងចិត្តរបស់ខ្ញុំមិនដឹងមកពីណាទេ ខ្ញុំរំភើបខ្លាំងរហូតដល់ញញឹមបិទមាត់មិនជិត។ បន្ទាប់ពីទទួលសញ្ញាបត្ររបស់ខ្ញុំហើយ ខ្ញុំដើរសំដៅទីយុឈរដែលមានក្បាលមេក្រូ ជាកន្លែងដែលខ្ញុំត្រូវចែករំលែករឿងខ្លះជាមួយសិស្សនិស្សិតជាច្រើននាក់ផ្សេងទៀតដែលមានវត្តមាននៅទីនេះ ប៉ុន្ដែមុននឹងចាប់ផ្ដើមនិយាយខ្ញុំក៏សម្លឹងទៅថមម្ដងទៀត គាត់ក៏ញញឹមដាក់ខ្ញុំដោយសេចក្ដីស្រឡាញ់។ ពេលនោះខ្ញុំឃើញគ្រីស្ទី និងសូធីហា ក៏បានលើកដៃជាសញ្ញាផ្ដល់កម្លាំងចិត្តដល់ខ្ញុំដែរ ខ្ញុំមើលទៅមហាជន ហើយញញឹមបន្ដិចមុនពេលខ្ញុំចាប់ផ្ដើមចែករំលែក៖

សួស្ដីអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ!

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ថ្ងៃថ្មីនៅតែមាន ភាគ២

ថ្ងៃថ្មីនៅតែមាន

ដំណើរ

កាពីទែនជីវិតភាគ ១

នារីប្រពៃ

នារីប្រពៃ ភាសាអង់គ្លេស

បាត់បង់តែមិនបោះបង់

និស្ស័យ

ថុន ថាវរី

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

បន្តអាន