ថ្ងៃថ្មីនៅតែមាន ភាគ៣

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 8

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

284

អ្នកនិពន្ធ៖

ថុន ថាវរី

ថ្ងៃចេញផ្សាយ៖

Mar 2025

បោះពុម្ពលើកទី៖

1st

ជីវិតដែលត្រូវឆ្លងកាត់ព្យុះភ្លៀង ទាំងមិនបានត្រៀមទុកមុន….វាពិតជាហត់នឿយណាស់ ប៉ុន្ដែក្រោយពីឆ្លងកាត់រឿងទាំងនោះហើយ យើងនឹងដឹងថា វាជាមេរៀនដ៏មានតម្លៃ ដែលជីវិតមួយនេះបានផ្ដល់ឱ្យ។ 

ពេលខ្លះវាអយុត្តិធម៌បន្ដិចមែន ហេតុអ្វីរឿងអាក្រក់ទាំងនេះកើតឡើងលើយើង ប៉ុន្ដែបើយើងហ៊ានតស៊ូ ហើយមិនចុះចាញ់នឹងវាសនា នោះយើងនឹងអាចសាងខ្លួនយើងឱ្យក្លាយជាមនុស្សរឹងមាំ និង ហ៊ានឈានទៅរកក្ដីស្រមៃរបស់ខ្លួនមិនខាន។ 

ខ្សែជីវិតរបស់ប្រាថ្នា ត្រូវជួបនូវបញ្ហាជីវិតច្រើនរាប់មិនអស់ ធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ ត្រូវធ្វើជាមនុស្សធំទាំងខ្លួននៅក្មេង ទាំងមិនដឹងថា ខ្លួនចង់បានអ្វីឱ្យប្រាកដ។ តើប្រាថ្នាត្រូវដោះស្រាយបែបណា ដើម្បីឱ្យជីវិតនាងមានពន្លឺរស្មីឡើងវិញ?

ឈុតសៀវភៅ

No items found.

វគ្គ១ ៖ ផ្លាស់ប្ដូរ

ខណៈដែលកំពុងឈរលក់ ខ្ញុំក្រឡេកទៅមើលតូបចាប់ហួយដែលនៅក្បែរនេះ ឃើញមានស្បែកជើងថ្មីៗចងព្យួរជាច្រើនម៉ូត។ ខ្ញុំក៏ឱនចុះមើលស្បែកជើងផ្ទាត់កញ្ចាស់ ជិតដាច់ខ្សែរបស់ខ្ញុំ រួចងាកទៅមើលស្បែកជើងថ្មីៗទាំងនោះវិញ ក្នុងចិត្តពិតជាចង់បានស្បែកជើងថ្មីមួយគូណាស់។ ខ្ញុំយកថង់លុយ ស្រាយមាត់ចេញ រួចរាប់លុយដែលលក់បានក្នុងថ្ងៃនេះ។ លុយដែលលក់បានថ្ងៃនេះអាចឱ្យខ្ញុំទិញកាដូសម្រាប់ខ្លួនឯងបាន ហើយសល់លុយមួយចំនួនទុកឱ្យម៉ាក់ទៀត។ ខ្ញុំសម្រេចចិត្តឈានជើងដើរតម្រង់ទៅតូបចាប់ហួយនោះ។ ទឹកមុខខ្ញុំពោរពេញដោយស្នាមញញឹម ព្រោះថាកាដូដ៏សាមញ្ញបែបនេះខ្ញុំខានទទួលបានយូរហើយ។

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ឈុតថ្ងៃថ្មីនៅតែមាន

ថ្ងៃថ្មីនៅតែមាន ភាគ២

ថ្ងៃថ្មីនៅតែមាន

ដំណើរ

កាពីទែនជីវិតភាគ ១

នារីប្រពៃ

នារីប្រពៃ ភាសាអង់គ្លេស

បាត់បង់តែមិនបោះបង់

កាពីទែនជីវិតភាគ​ ២

និស្ស័យ

ថុន ថាវរី

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

បន្តអាន