និរន្តរ៍

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 8

តម្លៃ KHR៖

32,000 KHR

តម្លៃកក់ KHR៖

28,000 KHR

ចំនួនទំព័រ៖

316

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Feb 2026

បោះពុម្ពលើកទី៖

1t

ស្រឡាញ់មនុស្សម្នាក់មិនប្រាកដថា បានទទួលក្តីស្រឡាញ់ពីគេត្រលប់មកវិញនោះទេ។ ពាក្យសារភាពស្នេហ៍អាចទទួលបានជោគជ័យ ឬបរាជ័យបានដូចគ្នា។ បើព្រមទទួលស្គាល់បេះដូងខ្លួនឯងហើយ យើងត្រូវតែហ៊ានសារភាព ហើយក៏ហ៊ានទទួលយកចម្លើយចុងក្រោយ ទោះលទ្ធផលនោះចុងបញ្ចប់អាចជាក្ដីអស់សង្ឃឹមសម្រាប់យើងក៏ដោយ។ ហ៊ានស្រឡាញ់ត្រូវហ៊ានសារភាព ព្រោះការលាក់ទុក ការលបលួចស្រឡាញ់មនុស្សម្នាក់តែក្នុងចិត្តម្នាក់ឯងនោះ ប្រៀបដូចជាយើងព្រមទទួលយកការចុះចាញ់មុនប្រកួតបាត់ទៅហើយ។ យើងត្រូវក្លាហានធ្វើតាមការទាមទាររបស់បេះដូង។ ត្រូវស្វែងរកចម្លើយឱ្យដល់ទីបំផុត។

‍

ឈុតសៀវភៅ

បន្ទប់របស់និលធំទូលាយ ប៉ុន្ដែមិនមានអ្វីតុបតែងច្រើនទេ ក្រៅពីគ្រែមួយ និងតុក្បាលដំណេកមួយដាក់ជិតមាត់បង្អួច ដែលមានដាក់តាំងកញ្ចក់តូចល្មម សម្រាប់អង្គុយសិតសក់តែប៉ុណ្ណោះ។ នាងចូលចិត្តស្លៀកពាក់ដូចកូនប្រុស សូម្បីតែពេលគេងយប់ហើយ ក៏នៅស្លៀកខោជើងវែងអាវដៃវែងជិតខ្លួនដដែល។ នាងក្រមុំអង្គុយសិតសក់មុខកញ្ចក់ ប្រឹងទាញត្រដោះសក់សឹងតែរបើកក្បាលទៅហើយ មិនដឹងថាសក់នេះប៉ុន្មានថ្ងៃទើបសិតម្ដងទេ សមនឹងសក់រួញពីកំណើតស្រាប់ផង កណ្ដាញ់ចូលគ្នា សិតទម្រាំតែរួច និលរអ៊ូរទាំតែម្នាក់ឯង ‘អាសក់នេះ! ម៉េចក៏ពិបាកសិតខ្លាំងម្ល៉េះហ្ន៎? អ៊ីចឹងបានជាខ្ចិលសិតហ្នឹងណា៎!’

‍

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

សង្ឃរា

ស្នេហ៍ក្នុងអណ្ដាតភ្លើង

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

ទន្សាយជានរណា

នភាល័យ

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន