សែងសុរិយា

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.00

តម្លៃ KHR៖

28,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

232

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Mar 2021

បោះពុម្ពលើកទី៖

3rd

សមុទ្រនៅរង់ចាំ ចាំអ្នកត្រលប់មកវិញម្ដងទៀត…

ទឹកសមុទ្រនៅតែរក្សារសជាតិប្រៃមិនផ្លាស់ប្ដូរ ប្រៀបដូចជាបេះដូងខ្ញុំដែលមានតែរូបអ្នកគ្មានថ្ងៃប្រែប្រួល។ រំពេអាចហោះហើរចាកចោលសមុទ្របាន ប៉ុន្ដែសមុទ្រវិញមិនអាចបោះបង់រំពេទេ។ គ្រប់អនុស្សាវរីយ៍សុទ្ធតែស្ថិតនៅក្នុងការចងចាំដែលពេលវេលាមិនអាចនឹងដណ្ដើមយកបាន។ កូនប្រុសមិនខ្លាចស្នូរកាំភ្លើង តែចុះចាញ់សំឡេងបេះដូងខ្លួនឯង។ ជាសមុទ្រធំធេងដែលមិនធ្លាប់ចុះចាញ់អ្វី តែបែរជាត្រូវមកចុះចាញ់ឥទ្ធិពលនៃស្នេហា ចុះចាញ់សម្រសស់ញញឹមដ៏ស្រស់បរិសុទ្ធដូចគ្រាប់គជ៊កណ្ដាលសមុទ្រ សូមត្រឹមតែបានឃើញភាពញញឹមរបស់អ្នក ប៉ុន្ដែឱកាសសម្រាប់ខ្ញុំមានតែមួយគត់ គឺលាក់ទុកបេះដូងអស់សង្ឃឹមមួយនេះ កប់ទុកក្នុងជម្រៅបាតសមុទ្រអស់កាលជានិច្ច។ ក្ដីស្រឡាញ់ពិតប្រាកដគឺផុសចេញពីជម្រៅនៃបេះដូង។ ស្នេហាពិតមិនបានទាមទារឱ្យគេត្រូវតែក្លាយមកជារបស់យើងទេ តែស្នេហាពិតទាមទារឱ្យយើងព្រមធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលយើងស្រឡាញ់មានក្ដីសុខ ហើយក្ដីសុខរបស់គេ គឺជាក្ដីសុខរបស់យើង។

នៅពេលដែលយើងបានប្រគល់បេះដូងទៅឱ្យអ្នកដែលមិនគួរនឹងប្រគល់ឱ្យនោះយើងក៏ដឹងយ៉ាងប្រាកដថាបេះដូងមួយនេះនឹងអាចឈឺចាប់គ្មានថ្ងៃស្រោចស្រង់បានឡើយ។

បេះដូងវង្វេងស្នេហ៍កែប្រែជីវិតកូនភ្លោះទាំងពីរឱ្យធ្លាក់ក្នុងទីលានប្រកួតប្រជែងមួយដែលស្មានមិនដល់ប៉ុន្តែការប្រជែងមួយនេះមិនមែនជាការប្រជែងដណ្ដើមស្នេហ៍ ប្រែក្លាយជាការប្រជែងគ្នាលះបង់ស្នេហ៍ ស្មោះប្ដូរយកក្តីស្រឡាញ់ដោយជីវិតមិនសោកស្ដាយ។ មានតែសែងសុរិយាប៉ុណ្ណោះ ដែលយល់អត្ថន័យស្នេហ៍ពិតមិនកំណាញ់រស្មី ផ្ដល់ក្តីសង្ឃឹមដល់គូស្ម័គ្រស្មោះភក្តីអស់កាលជានិច្ច។

ឈុតសៀវភៅ

វគ្គ៤ វង្វេងស្នេហ៍

យុទ្ធនាអៀវរស្មីមកដល់ចម្ការចេកមួយមានចេកទុំពេញដើម មិនទាន់ដល់ភូមិទេ។ អ្នកកំលោះដាក់នាងក្រមុំអង្គុយលើគល់ឈើងាប់មួយក្បែររបង រួចមាណពចូលទៅបេះចេកទុំយកមកញុំាសិន ព្រោះពួកគេអត់បានញុំាអីសោះតាំងពីម្សិលមិញ។ ស្រស់ស្រីធីតាវិញក៏ហេវខ្លាំងណាស់ដែរ។ ពេលឃ្លាន ចេកមួយស្និតនាំគ្នាញុំាអស់រលីង។ ខណៈនើមាណពក្រឡេកទៅឃើញពស់វារកាត់ស្មៅក្បែរជើងរស្មី អ្នកកំលោះស្ទុះលឿនដូចព្រួញទៅចាប់ពស់គ្រវែងទៅឆ្ងាយ។ នរនាថតក់ស្លុតខ្លាំងណាស់ គេតេងតែបែបនេះ ឆោមល្អស្ទុះមករកនរៈសង្ហាទាំងញ័រទទ្រឹក៖

- បងនាៗ!

នរៈសង្ហាលើកដៃបង្ហាញនាងក្រមុំ៖

- បងមានកើតអី? មិនបានត្រូវពស់ចឹកទេ ម៉េចក៏ស្រែកខ្លាំងម្ល៉េះអូន? បងមានជំនាញខាងចាប់ពស់ដឹងទេ?

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

ទន្សាយជានរណា

នភាល័យ

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន