ទន្សាយជានរណា

ដាច់ស្តុក

ប្រភេទ៖

ជីវប្រវត្តិ

តម្លៃ USD៖

$ 9.00

តម្លៃ KHR៖

36,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

226

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Jun 2023

បោះពុម្ពលើកទី៖

2nd

ទន្សាយគឺជាក្មេងស្រីម្នាក់ ដែលមានក្ដីសុបិនចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ ១២ ឆ្នាំ។ ជាក្ដីស្រមៃគ្មានភាពប្រាកដនិយមទាល់តែសោះ ព្រោះសូម្បីតែខ្លួននាងផ្ទាល់ក៏មិនដឹងថាពេលក្លាយជាអ្នកនិពន្ធម្នាក់តែគ្មានប្រាក់ខែដូចការងារផ្សេងទៀត តើនាងអាចរស់នៅដោយរបៀបណា?  នាងដឹងត្រឹមថាចូលចិត្តអានសៀវភៅ។ រួចក៏ចង់សរសេរពីរឿងរ៉ាវគ្រប់យ៉ាង តែស្ថិតនៅក្នុងចិត្តរបស់នាង ហើយដែលនាងមិនអាចនឹងនិយាយចេញមកបាន។ ជីវិតកូនអ្នកក្រមិនខុសពីលម្អងធូលីត្រូវខ្យល់បក់វក់វីគ្មានទីកំណត់។ ទុក្ខលំបាកជាមេរៀនជីវិតដែលបង្រៀននាងឱ្យរឹងមាំដើម្បីរស់។ ឧបសគ្គរាប់មិនអស់ជាបទពិសោធន៍សម្រាប់ឲ្យនាងតស៊ូរហូតដល់ទីបំផុត។

ស្នេហាយុវវ័យសម្រាប់កូនអ្នកក្រគ្រាន់តែជាពន្លឺកាំជ្រួច ដែលភ្លឺស្អាតតែមួយរំពេចហើយក៏រលាយបាត់អស់។ ក្ដីសង្ឃឹមសម្រាប់នាងប្រៀបដូចដុំពពកនៅលើមេឃដ៏សែនខ្ពស់ឆ្ងាយ អាចមើលឃើញតែស្រវាចាប់មិនបានឡើយ។ ទោះបីត្រូវឆ្លងកាត់ខ្យល់ធំខ្ពស់ជ្រោះជ្រៅកម្រិតណាក៏ដោយ នាងគ្មានថ្ងៃបោះបង់ការតស៊ូជាដាច់ខាត។ គ្រប់ជីវិតមិនអាចជ្រើសរើសកន្លែងកើតបានទេ តែយើងអាចជ្រើសរើសត្រួសត្រាយផ្លូវល្អសម្រាប់ខ្លួនឯងបាន  ជ្រើសរើសបោះជំហានទៅមុខដោយអង់អាចមិនរាថយព្រោះនាងជឿជាក់ថាការធ្វើដំណើរដោយមានគោលដៅច្បាស់លាស់ទោះបីត្រូវដើរយឺតបន្តិចក៏ដោយចុះ គង់តែអាចសម្រេចក្ដីសុបិន។ ទឹកស្រក់ម្ដងមួយតំណក់ៗឥតដាច់គង់តែអាចទម្លុះថ្មបាន ភាពជោគជ័យមិនដែលបោះបង់មនុស្សដែលមានចិត្តព្យាយាមអត់ធ្មត់ឡើយ។

ឈុតសៀវភៅ

វគ្គ១ អំណោយទាន

ជីវិតចាប់ផ្ដើមឡើងដោយភាពស្រស់ស្អាត ប៉ុន្តែបញ្ចប់ដោយភាពអាថ៌កំបាំង ព្រោះគ្មាននរណាម្នាក់អាចដឹងមុនថាជីវិតនឹងប្រែប្រួលបែបណានៅពេលអនាគត។

ព្រឹកព្រលឹមព្រះសុរិយាចែងចាំងបំភ្លឺភពផែនដីថ្ងៃថ្មីបង្ហាញខ្លួនតឿនថ្ងៃម្សិលឱ្យចាកចេញទៅដោយមិនអាចប្រកែកបាន។ សំឡេងព្រះ សង្ឃសូត្រធម៌ឮច្បាស់ស្រឡះក្នុងចិត្តផុតមន្ទិលសៅហ្មង។ ខ្ញុំនៅចាំរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតខ្ញុំ អាចនិយាយបានថាខ្ញុំជាក្មេងម្នាក់ចម្លែកខុសពីក្មេងដទៃដែលមានអាយុស្រករខ្ញុំដែរ ហើយក៏ដោយសារតែថាមពលផ្លូវចិត្តនិងការចងចាំដ៏ល្អរបស់ខ្ញុំនេះហើយដែលធ្វើឱ្យខ្ញុំមានភាពឆ្លាតវៃមុនអាយុរបស់ខ្ញុំទៅទៀត។ ខ្ញុំកើតនៅក្នុងឆ្នាំ ១៩៥៩។ លោកប៉ារបស់ខ្ញុំឈ្មោះ ម៉ៅ សោម ជាគ្រូបង្រៀនហើយតែងតែផ្លាស់ទៅបង្រៀនតាមខេត្តផ្សេងៗមិនរស់នៅស្ថិតស្ថេរមួយកន្លែងទេ។ លោកប៉ាជាអ្នកខេត្តសៀមរាប កូនកាត់ខ្មែរ-ថៃ ចំណែកអ្នកម៉ាក់ឈ្មោះ ប៉ែន សុីយ៉ែន កូនកាត់ខ្មែរ-ចិន។ ប៉ាបានរៀបការជាមួយម៉ាក់នៅ​ក្នុងខេត្តកំពត ពេលដែលប៉ាផ្លាស់ទៅបង្រៀនទីនោះ។​ នៅពេលខ្ញុំអាយុបាន៣ឆ្នាំ ប៉ាក៏បានផ្លាស់មកបង្រៀននៅស្រុកកំណើតរបស់គាត់ឯសៀមរាបវិញ។ ពេលនោះផ្ទះខ្ញុំនៅក្បែរវត្តទើបខ្ញុំចំណាំច្បាស់ណាស់ ថាពេលឮសំឡេងព្រះសង្ឃសូត្រធម៌គឺជាថ្ងៃសីលហើយ ឱ្យតែដល់ថ្ងៃសីល តែងតែមានលោកតាលោកយាយយួរស្រាក់ម្ហូបផ្លែឈើទៅវត្តដើរកាត់មុខផ្ទះខ្ញុំជាហូរហែ។ ចំណែកខ្ញុំវិញរៀងរាល់ថ្ងៃសីលគឺខ្ញុំមកអង្គុយនៅកាំជណ្ដើរមុខផ្ទះ ចាំសំពះលោកតាលោកយាយគ្រប់គ្នា កាលសម័យនោះសម្រាប់ក្មេងៗនៅខេត្តសៀមរាប ប្រើពាក្យថា “ជូនកាក់” គឺជាពាក្យជម្រាបសួរចាស់ៗហើយ។

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

នភាល័យ

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន