សង្ឃរា

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.5

តម្លៃ KHR៖

30,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

264

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Dec 2024

បោះពុម្ពលើកទី៖

1st

ក្តីស្រឡាញ់ដែលមិនបានចេញពីបេះដូង ដូចជាផ្ទះដែលគ្មានគ្រឹះរឹងមាំ! មើលពីខាងក្រៅអាចសមភ្នែកអ្នកដទៃ ប៉ុន្តែមានតែម្ចាស់ផ្ទះទេដែលដឹងថា គ្រប់យ៉ាងសុទ្ធតែជាការរៀបចំ។

សង្ឃរាគឺជាទំព័រជីវិតមួយដែលលាតត្រដាងពីជីវិតគ្រួសារមួយដែលចាក់ស្រេះទៅដោយបញ្ហាច្រើនរាប់មិនអស់។ ជីវិតគ្រួសារមួយដែលត្រូវឆ្លងកាត់
សង្ឃរា ដ៏មហិមាស្ទើរតែមិនអាចឆ្លងផុតបាន។
ប៉ុន្តែពេលដែលសង្ឃរាបក់បោកផុតទៅ រលកនឹងស្ងប់ ហើយមេឃប្រាកដជាស្រលះល្អមិនខានឡើយ។

ឈុតសៀវភៅ

វគ្គ១៖ ផ្ទះអាថ៌កំបាំង

ឡានម៉ាក់ជីប (Jeep) ពណ៌ខ្មៅ ស៊េរីទំនើបមួយ បរមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ នៅម្តុំជិតវត្តកៀនស្វាយ។ ភូមិគ្រឹះនេះបានសាងសង់ឡើងនៅលើដី ដែលមានទំហំរាប់សិបហិចតា បណ្តោយវែងដាច់កន្ទុយភ្នែក។ របងព័ទ្ធជុំវិញដោយក្បាច់រចនាយ៉ាងប្រណីតបង្ហាញពីភាពរុងរឿងរបស់ម្ចាស់គេហដ្ឋាន។ នៅខាងមុខផ្ទះដែលមានសន្ធឹងដីធំទូលាយ ត្រូវបានគ្របដណ្ដប់ដោយសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត។ នៅក្នុងតំបន់នេះមានតែភូមិគ្រឹះមួយនេះទេដែលមានផ្ទៃដីធំទូលាយជាងដីអ្នកភូមិផ្សេងៗទៀត។ នៅកៀនស្វាយនេះ នរណាក៏ស្គាល់ដែរថាជាភូមិគ្រឹះរបស់ឧកញ៉ា កែវ រិទ្ធី ដែលមានមុខជំនួញរាប់មិនអស់ នៅក្នុងទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត។ ឧកញ៉ារិទ្ធីមានចំណូលចិត្តរស់នៅជាយក្រុង ព្រោះមានខ្យល់អាកាសបរិសុទ្ធហើយស្ងប់ស្ងាត់ជាងទីក្រុង។ 

ឡានទំនើបនេះ បរមកដល់ក្បែររបងភ្លាម ពូថេតដែលជាអ្នកថែសួនកំពុងស្រោចទឹកផ្កា និងនាងនីដែលជាអ្នកបម្រើស្រី កំពុងបោសសម្អាតទីធ្លាមុខផ្ទះ នាំគ្នាអើតមើលតាមចន្លោះទ្វាររបង។ ពូថេតទម្លាក់ទុយ

យោទឹកដែលកំពុងស្រោចផ្កា ហើយនាងនីទម្លាក់អំបោសយ៉ាងរហ័ស រត់ទៅបើកទ្វារទទួលទាំងទឹកមុខសប្បាយរីករាយ។ នាងនីរត់បណ្ដើរ ស្រែកឡើងទាំងសប្បាយចិត្តបណ្ដើរ៖

- អ្នកប្រុសតូចមកដល់ហើយ! អ្នកប្រុសតូចមកដល់ហើយ! 

ពូថេតនិងនាងនីបើកទ្វាររបងឱ្យធំ។ ឡាន Jeep ពណ៌ខ្មៅនេះក៏បត់ចូល ចតនៅទីធ្លាមុខភូមិគ្រឹះ។ ទ្វារឡានបានរបើកឡើង ម្ចាស់រថយន្តបានឈានជើងចុះពីឡាន គឺជាបុរសរូបសង្ហារម្នាក់ស្ថិតនៅក្នុងវ័យប្រហែល ២៦ទៅ២៧ឆ្នាំ មានរូបរាងមាំមួន ខ្ពស់ស្រលះ មានសម្បុរខ្មៅស្រអែម ចំណែកសក់វិញកាត់ខ្លីដូចនាយទាហាន។ ប៉ុន្តែគេមានទឹកមុខពោរពេញទៅដោយអំណោយទាន បបូរមាត់ញញឹមរាក់ទាក់ ភ្នែកមុត រវាសរវៃ កាយវិកា រហ័សរហួន បង្ហាញនូវភាពឆ្លាតវៃ។ អ្នកកំលោះរូបសង្ហាស្លៀកពាក់ខោអាវ ខោវប៊យមួយកំប្លេ ពាក់ស្បែកជើងកវែងពណ៌ខ្មៅ មើលទៅសាមញ្ញណាស់ប៉ុន្តែសង្ហា មានលក្ខណៈជាកូនប្រុសអង់អាចក្លាហាន។ 

ក្នុងដៃរបស់គេមានកាន់ថង់ របស់របរនិងរណោងពេញដៃ មិនដឹងថាជារបស់អ្វីខ្លះទេ។ អ្នកកំលោះហុចថង់ទាំងនោះទៅឱ្យពូថេត និងនាងនី ព្រមជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់៖

- ពូថេត បងនី នេះជារបស់បញ្ញើ! 

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ស្នេហ៍ក្នុងអណ្ដាតភ្លើង

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

ទន្សាយជានរណា

នភាល័យ

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន