កុលាបខ្មៅ

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.00

តម្លៃ KHR៖

28,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

263

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

បោះពុម្ពលើកទី៖

2nd

មានជីវិតត្រូវតែមានស្នេហា។ ស្នេហាមិនមែនសម្រាប់ការលះបង់ ស្នេហាក៏មិនមែនសម្រាប់ទទួលយកតែម្យ៉ាងនោះដែរ។ ស្នេហាត្រូវតែមានការផ្ដល់ឱ្យផង ហ៊ានស្រឡាញ់គឺហ៊ានទទួលលទ្ធផលចុងក្រោយ អាចជួប ឬព្រាត់? ទិសដៅស្នេហាគ្មានដែនកំណត់ទេ។ ពិសស្នេហ៍កុលាបមុតធ្លុះជ្រួតជ្រាបពេញបេះដូងបងហើយ។ អូនចង់ប្រើពេលវេលាយ៉ាងខ្លី ប្រើសម្ដីតែប៉ុន្មានឃ្លាមកកាត់ផ្ដាច់ស្នេហ៍យើងពុំមែនជាការងាយឡើយ។

អូនបន្ទោសបងថា ជាប្រុសល្ងង់ កូនប្រុសពិតប្រាកដត្រូវចេះជ្រើសរើសនារីដែលស័ក្ដិសមជាមួយខ្លួន។ បើស្នេហាតម្រូវតែត្រឹមភាពស័ក្ដិសមនោះ បងសុំធ្វើជាប្រុសល្ងង់សម្រាប់អូនចុះ។ នៅពេលដែលបងបានជួបអូន ទើបបងយល់ច្បាស់ជម្រៅនៃពាក្យថាស្នេហ៍ ហើយវត្ថុដែលកាត់ថ្លៃស្នេហាបានមានតែមួយគត់ គឺបេះដូងបរិសុទ្ធ ស្នេហាពិតដែលមិនត្រូវការអ្វីមកថែមពណ៌ បន្លំភ្នែក ក្រៅពីដូងចិត្តស្មោះស្មគ្រ័។ បើអូនចង់ផ្ដាចើស្នេហាដែលបងមានចំពោះអូន ទាល់តែអូនផ្ដាច់ពូជកូលាបឱ្យអស់ពីមែនដីនេះទាំងមូល។

ឈុតសៀវភៅ

វគ្គ២ បេះដូងព្រាននារី

និមលឈានថយក្រោយយឺតៗ នាងមិនដឹងថាប្រុសនេះមានបំណងអ្វីឱ្យប្រាកដទេ គេចំណាយប្រាក់ គេត្រូវការរូបនាង តែសម្ដីគេដូចជាខឹងនឹងនាងទៅវិញ។ ទោះបីជាយ៉ាងណា ក៏ឆោមល្អជឿជាក់ថា គេមិនចំណាយប្រាក់ដោយគ្មានសំណងនោះទេ​ ធីតាលុតជង្គង់គ្រឹបតាំងចិត្តថា អង្វរសក្កា ក្រែងគេអាចស្តាប់បាន ព្រោះមើលទៅគេជាមនុស្សនិយាយហ្មត់ចត់ដែរ៖

- លោក…ខ្ញុំអង្វរ… មនុស្សដែលមានឋានៈប្រាក់ចាយមិនអស់ដូចលោក ច្បាស់ជាមិនបង្ខំចិត្តស្រីដែលមិនព្រមព្រៀងជាមួយលោកនោះទេ! ខ្ញុំពិតជាមិនបានដឹងរឿងម្ដាយខ្ញុំយកប្រាក់របស់លោក… ចាំខ្ញុំរកប្រាក់សងលោកវិញ លោកទុកពេលឱ្យខ្ញុំ…ផងទៅ… ហើយកុំ..បង្ខំចិត្តខ្ញុំអី!

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ស្នេហ៍ក្នុងអណ្ដាតភ្លើង

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

ទន្សាយជានរណា

នភាល័យ

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន