នភាល័យ

ដាច់ស្តុក

ប្រភេទ៖

ប្រលោមលោក

តម្លៃ USD៖

$ 7.50

តម្លៃ KHR៖

30,000 KHR

តម្លៃកក់ KHR៖

ចំនួនទំព័រ៖

235

អ្នកនិពន្ធ៖

ម៉ៅ សំណាង

ថ្ងៃចេញផ្សាយ៖

Aug 2021

បោះពុម្ពលើកទី៖

1st

មេឃជាអ្នកនេសាទរស់នៅលើកោះរ៉ុងសន្លឹម តែគេមានចិត្តធំថ្លើមធំដូចឈ្មោះរបស់គេ។ មេឃហ៊ានប្រឆាំងជាមួយលោកស័ក្ដិវង្សា ប្រធានធនាគារដែលមានទាំងទ្រព្យមានទាំងខ្នងបង្អែក ដោយសារលោកវង្សារកគ្រប់វិធីដេញពួកអ្នកនេសាទឱ្យចេញពីទីកន្លែងដែលគេធ្លាប់រស់នៅ ព្រោះលោកចង់បានដីកោះសាងសង់កាសុីណូ។ 

មេឃធ្លាប់ពេញចិត្តចន្រ្ទាក្មួយស្រីលោកវង្សា ពេលសង្គ្រោះជីវិតចន្រ្ទាពីក្នុងសមុទ្រ ប៉ុន្ដែជាស្នេហាផ្លេកបន្ទោរ ឃើញភ្លាមស្រឡាញ់ភ្លែត សូម្បីតែមេឃក៏មិនស្គាល់ពីបេះដូងខ្លួនឯងច្បាស់ផង។ ចន្រ្ទាណែនាំប្អូនស្រីជីដូនមួយរបស់នាងឈ្មោះសុរិយាដែលជាកូនស្រីតែមួយរបស់លោកវង្សា ឱ្យមេឃស្គាល់។ ពេលដឹងថាចន្ទ្រា និងសុរិយាជាសាច់ញាតិនឹងគ្នា មេឃទើសទាល់ណាស់ ប៉ុន្ដែគេត្រូវធ្វើតាមគម្រោងការណ៍ដែលគេរៀបចំគឺ ចាប់សុរិយាយកទៅលាក់ទុកលើកោះដើម្បីដាក់លក្ខខណ្ឌជាមួយលោកវង្សា។ ឆ្លងកាត់អនុស្សាវរីយជាច្រើនលើកោះ បែរជាធ្វើឱ្យមេឃ និងសុរិយាពេញចិត្តគ្នាទៅវិញ។ 

ដំបូងបេះដូងមេឃស្រពេចស្រពិលណាស់មិនដឹងចិត្តខ្លួនឯងឱ្យប្រាកដស្រឡាញ់សុរិយាតែអាណិតចន្ទ្រា ធ្វើឱ្យមេឃបែងចែកមិនដាច់ពីពាក្យថា អាណិត និងស្រឡាញ់។ 

មេឃ និងសុរិយាបានសាងស្នេហ៍បរិសុទ្ធមួយរាត្រីជាមួយគ្នានៅលើទូកកម្សាន្ដរបស់មេឃ រួចនាងក៏ចាកចេញពីមេឃទៅបន្សល់ទុកតែក្ដីអាឡោះអាល័យ ឱ្យមេឃរស់នៅឯកានិងឈឺផ្សាដួងចិត្ត ព្រោះតែសុរិយាមិនអាចបំផ្លាញទឹកចិត្តពីភពបងប្រុសដ៏ល្អហើយក៏មិនអាចបំផ្លាញបេះដូងមេឃបុរសដឺលនាងស្រឡាញ់។ 

ឈុតសៀវភៅ

វគ្គ១ មេឃឥតព្រំដែន

- ដល់ឆ្នេរអូរឈើទាលហើយ! យើងផុតគ្រោះថ្នាក់ហើយ! សុំទោស! មុននេះខ្ញុំធ្វើព្រោះចាំបាច់ទេ! កុំប្រកាន់នឹងខ្ញុំអី!

មេឃជាមនុស្សចិត្តត្រង់នឹកឃើញត្រង់ណានិយាយត្រង់នោះ មិនចេះរៀបពាក្យរៀបសម្ដីទន់ភ្លន់ផ្អែមល្ហែមអ្វីទេ នាងក្រមុំឱបអាវគេដែលដណ្ដប់លើខ្លួននាងធ្វើមុខអុឹមអៀន៖

- ខ្ញុំត្រូវអរគុណបងប្រុសដែលបានជួយជីវិតខ្ញុំ! មិនមែនត្រូវប្រកាន់ជាមួយបងទេ! អរគុណបងណាស់! មុននេះខ្ញុំស្មានថាខ្ញុំត្រូវស្លាប់នៅក្នុងសមុទ្របាត់ទៅហើយ!

មេឃរាដៃ៖

- មិនអីទេៗ! គុណស្រ័យស្អីប៉ុណ្ណឹងនោះ! អ្នកនាងព្រហើនពេកហើយ! នឹកឃើញយ៉ាងម៉េចជិះអូប័រកាត់សមុទ្រម្នាក់ឯង? សមុទ្រមិនមែនជាកន្លែងសម្រាប់ស្រីៗដើរកម្សាន្ដទេ!

- មកពីខ្ញុំធ្លាប់ឆ្លងទៅលេងលើកោះច្រើនដងដែរ! ចៃដន្យថ្ងៃនេះជួបខ្យល់ជួបភ្លៀងហើយអូប័ររបស់ខ្ញុំក៏ខូចទៀត!

មេឃថយទៅអង្គុយបញ្ឆេះម៉ាសុីនទូកវិញ៖

- ណ្ហើយចុះ! ពេលនេះអ្នកនាងក៏ផុតគ្រោះថ្នាក់ហើយ! ខ្ញុំជូនអ្នកនាងដល់កំពង់អូរឈើទាល! ថ្ងៃក្រោយឈប់ចុះសមុទ្រម្នាក់ឯងទៀត! សំណាងល្អមិនមែនរត់រកអ្នកនាងរហូតទេ!

ស្រស់ស្រីហួសចិត្តនឹងពាក្យសម្ដីរបស់មេឃ មើលទៅគេដូចជាចង់បង្ហាញការយកចិត្តទុកដាក់តែនិយាយចេញមកសោះកក្រោះដូចជាបញ្ជាបន្ដិច សំឡុតបន្ដិចយ៉ាងម៉េចមិនដឹង តែឆោមល្អបែរជាពេញចិត្តនឹងមនុស្សនិយាយត្រង់មិនបត់បែនមិនលាក់កំនួចដូចជាគេទៅវិញ៖

បន្តអាន

សៀវភៅរបស់អ្នកនិពន្ធ

ស្នេហ៍ក្នុងអណ្ដាតភ្លើង

រលកបោកខ្សាច់

ឈុតនភាល័យ

នភាល័យ ភាគ៣

ទន្សាយជានរណា

សែងសុរិយា

ប្រលោមចិត្តភាគ ២

ប្រលោមចិត្តភាគ ១

ស្លាបមយូរី

កុលាបខ្មៅ

នភាល័យ ភាគ២

ម៉ៅ សំណាង

នាងខ្ញុំឈ្មោះម៉ៅ សំណាង កើតនៅឆ្នាំ១៩៥៩ បានសិក្សាដល់ថ្នាក់ទី១ ទំនើបជាតិ ក្នុងរបបសាធារណរដ្ឋលន់នល់។ ឪពុកឈ្មោះម៉ៅ សោម ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ (ទទួលមរណភាពក្នុងរបបប៉ុលពត)។ ម្ដាយឈ្មោះប៉ែន ស៊ីយ៉ែន ជាមេផ្ទះ (ទទួលមរណភាពនៅក្នុងឆ្នាំ ២០០០)។ នាងខ្ញុំជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់។ ស្វាមីរបស់ខ្ញុំឈ្មោះសួន សុម៉ុនធឿន អតីតយោធា។ មានកូនស្រីម្នាក់ឈ្មោះម៉ៅ ចាន់រស្មី កើតនៅឆ្នាំ១៩៩៥។ 

បន្តអាន